អន់ចង់! សង្សារប្តីគេច្រើនពេក ទីបំផុតត្រូវប្រពន្ធគេ នាំគ្នាលើកទ័ព មកវាយឡើងចង់ធ្លាក់ក្អួត (មានវីដេអូ)

ចិន៖ វីដេអូឃ្លីបមួយទៀតហើយ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម ដែលជាទិដ្ឋភាពហិង្សាវាយតប់ទាត់ធាក់ យ៉ាងចាស់ដៃ ពីសំណាក់ស្ត្រី២នាក់ ទៅលើនារីម្នាក់ដែល ត្រូវបានគេដឹងថាលួចទាក់ទងប្តីរបស់ស្ត្រីបង្កហិង្សាទាំង២នាក់នោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីម្នាក់បានណាត់ជួបគ្នាញ៉ាំអាហារយ៉ាងផ្អែមល្ហែមជាមួយប្តីគេ ក្នុងភោជនីយដ្ឋាន ក៏ត្រូវនាងជាប្រពន្ធតាមទាន់ បង្កការផ្ទុះកំហឹងចូលទៅព្រលះនារីស្រីកំណាន់រូបនោះតែម្តង។

នារីជាស្រីកំណាន់ប្តីគេ និងជាជនរងគ្រោះនោះ ស្លៀកសម្លៀកបំពាក់ អាវក្រឡាការ៉ូ ជាមួយខោខូវប៊យពណ៌ខ្មៅ ត្រូវបាននារីដៃដល់ពីរនាក់ ព្រួតគ្នាវាយនិងចាប់អូសទាត់ច្រំធាក់ ជាមួយនឹងស្បែកជើងកែង និងថែមទាំងយកកាបូបស្ពាយ មកវាយតប់លើខ្លួនប្រាណនារីរងគ្រោះយ៉ាងដំណំ មិនសំចៃដៃ ម្តងហើយម្តងទៀត រហូតទាល់តែដេកដួលនៅនឹងកន្លែងកើតហេតុ។

ចំណែកបុរសជាស្វាមីជើងល្អ បានត្រឹមឈរសំកាំងមើល និងឃាត់ប្រពន្ធ ដើម្បីកុំឲ្យប្រើហិង្សាលើនារីកំណាន់របស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែជាលទ្ធផល ត្រូវនាងប្រពន្ធ ទះមួយកំផ្លៀង ពេញផ្ទៃមុខស្វាមីជើងល្អ រូបនោះផងដែរ។

ដោយឡែក ស្រ្តីជាអ្នកបម្រើម្នាក់ ស្ថិតក្នុងហេតុការណ៍នោះ ឈរអែនអន ស្រឡាំងកាំង មិនហ៊ានចូលជួយ បានត្រឹមមើលគេវាយតប់គ្នាតែប៉ុណ្ណោះ៕

ទស្សនាវីដេអូ៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណី ស្រដៀងគ្នានេះដែរ  និងថែមទាំងសម្រាតខោអាវរបស់នាងចេញ នៅទីវាលសាធារណៈទៀតផង។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតបង្ហោះ រីកសុះសាយនៅលើបណ្តាញសង្គមនេះ ត្រូវបានគេដឹងថា នារីជនជាតិចិនម្នាក់និងគ្នីគ្នា បានវាយធ្វើបាបនារីដែលជាស្រីកំណាន់ របស់ប្តីខ្លួនយ៉ាងចាស់ដៃនៅទីសាធារណៈ។ ពួកគេបានទាត់ធាក់នារីរងគ្រោះ ទះកំផ្លៀង និងចាប់អូសទាញដូចជាសត្វធាតុ ខណៈមនុស្សជាច្រើនទៀត បានត្រឹមឈរមើល ដោយក្តីអាណិតតែប៉ុណ្ណោះ។

ហេតុការណ៍នេះត្រូវបានគេដឹងថា កើតឡើងនៅតាមដងផ្លូវមួយកន្លែងក្នុងទីក្រុង Bozhou ភាគខាងជើង ខេត្ត Auhui ប្រទេសចិន។

ប្រភពបានឲ្យដឹងទៀតថា ស្ថិតក្នុងហេតុការណ៍នោះដែរ ក៏មានការចូលជួយធ្វើអន្តរាគមន៍ ពីសំណាក់ស្រ្តីចំណាស់ម្នាក់ចូលឃាត់ សុំកុំឲ្យវាយធ្វើបាបនារីរងគ្រោះទៀតអី ប៉ុន្តែទោះបីជាយ៉ាងណា ហាក់បីដូចជាគ្មានប្រសិទ្ធភាពឡើយ។

គួរបញ្ជាក់ដែរថា អ្នកលេងបណ្តាញសង្គម បានរិះគន់និយាយថា៖

«ទង្វើដែលក្រុមនារីៗ មួយក្រុមនេះ បានធ្វើនេះវាពិតជាមិនត្រឹមត្រូវឡើយ»

«ឆ្ងល់ដែរ ហេតុអីទៅស្តីបន្ទោស វាយធ្វើបាបខាងស្រីទៅវិញ ខាងប្រុសទៅវិញទេដែលជាអ្នកបង្កបញ្ហា និងជាអ្នកដែលគួរតែស្តីបន្ទោសឲ្យ»

«នាងគួរតែសំលេសប្តីរបស់នាងទៅ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អន់ចង់! សង្សារប្តីគេច្រើនពេក ទីបំផុតត្រូវប្រពន្ធគេ នាំគ្នាលើកទ័ព មកវាយឡើងចង់ធ្លាក់ក្អួត (មានវីដេអូ)

អន់ចង់! សង្សារប្តីគេច្រើនពេក ទីបំផុតត្រូវប្រពន្ធគេ នាំគ្នាលើកទ័ព មកវាយឡើងចង់ធ្លាក់ក្អួត (មានវីដេអូ)