រូបចម្លាក់ដូណាល ត្រាំអាក្រាតកាយត្រូវបានដាក់លក់ដេញថ្លៃ

រូបចម្លាក់អាក្រាតកាយរបស់លោកដូណាល ត្រាំ ត្រូវបានដាក់លក់ដេញថ្លៃ ដើម្បីយកប្រាក់ជួយដល់ជនភៀសនៅអាមេរិក ។ក្រុមហ៊ុនដេញថ្លៃ Julien កាលពីថ្ងៃទី៣១ ខែសីហា បានប្រកាសថា រូបចម្លាក់ខាងលើ នឹងត្រូវដាក់លក់ដេញថ្លៃនៅទីក្រុង ឡូសអេនជឺឡេស អាមេរិកនាថ្ងៃទី២២ ខែតុលា ក្នុងតម្លៃពី១០ទៅ២០ពាន់ដុល្លារអាមេរិក ។

រូបចម្លាក់ដូណាល ត្រាំអាក្រាតកាយត្រូវបានដាក់លក់ដេញថ្លៃ

រូបអាក្រាតកាយខាងលើ របស់លោកត្រាំ បានបង្ហាញខ្លួននៅក្នុងតំបន់រម្មណីយដ្ឋាន ទីក្រុងញូវយ៉ក និងទីក្រុង៤ផ្សេងទៀត កាលពីដើម ខែសីហា ឆ្នាំ២០១៦ ។ រូបចម្លាក់ទាំងនោះរបស់លោកត្រាំ មានពោះធំជាការពិត និងគ្មានអវយវៈភេទឡើយ ។ ក្រុមអ្នកសូន្យរូបដែលមិនបញ្ចេញឈ្មោះបានធ្វើរូបភាពខាងលើឡើង។

រូបចម្លាក់ដូណាល ត្រាំអាក្រាតកាយត្រូវបានដាក់លក់ដេញថ្លៃ

ក្រោយមករូបចម្លាក់ទាំងនោះត្រូវបានមន្ត្រីក្នុងតំបន់ដកហូត ឬបំផ្លាញចោល ប៉ុន្តែរូបចម្លាក់នៅទីក្រុងឡូសអេនជឺឡេស គឺជារូបចុងក្រោយដែលនៅសល់ ។ ក្រុមហ៊ុនដេញថ្លៃ Julienបានឲ្យដឹងថា ផលចំណេញពីការដេញថ្លៃនោះ នឹងជួយដល់ជនអន្តោប្រវេសន៍ដែលរស់នៅអាមេរិក ។លោកដូណាល ត្រាំ គឺជាអ្នកនយោបាយតែមួយគត់ ដែលបង្ហាញខ្លួននៅក្នុងពិធីដេញថ្លៃ នាខែតុលា ឆ្នាំ២០១៦ ។ចំណែករូបលោកស្រីហ៊ីលឡារី គ្លីនតុន ដែលធ្វើឡើងដោយ Knowledge Bennett នឹងត្រូវដាក់ដេញថ្លសនៅពេលខាងមុខផងដែរ ក្នុងតម្លៃ១៥ពាន់ដុល្លារ  ៕

ប្រភព ៖ nokorwatnews

  • រូបចម្លាក់ដូណាល ត្រាំអាក្រាតកាយត្រូវបានដាក់លក់ដេញថ្លៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: