ប្រទេសមួយចំនួន​ប្រាប់ពលរដ្ឋ​ខ្លួន​ដែលមានផ្ទៃពោះកុំឲ្យទៅសិង្ហបុរី​

បណ្តាប្រទេសមួយចំនួនរួមទាំងប្រទេសជិតខាងផង បានណែនាំប្រជាពលរដ្ឋរបស់ខ្លួនជាស្ត្រីដែលមានផ្ទៃពោះឬអ្នកដែលកំពុងមានបំណងចង់បានកូន កុំឲ្យធ្វើដំណើរទៅប្រទេសសិង្ហបុរី ព្រោះប្រទេសនេះកំពុងមានករណីឆ្លងមេរោគហ្សីកា។អាជ្ញាធរសិង្ហបុរីបានផ្សព្វផ្សាយថា មួយសប្តាហ៍កន្លងទៅនេះមានការផ្ទុះឡើងខ្លាំង នៃការឆ្លងមេរោគហ្សីកា ដែលបណ្តាលឲ្យអ្នកផ្ទុកកើនដល់១១៥នាក់។

ប្រទេសមួយចំនួន​ប្រាប់ពលរដ្ឋ​ខ្លួន​ដែលមានផ្ទៃពោះកុំឲ្យទៅសិង្ហបុរី​

ប្រទេសឥណ្ឌូនេស៊ីកំពុងតែផ្សព្វផ្សាយករណីឆ្លងមេរោគហ្សីកានៅក្នុងប្រទេសិង្ហបុរី ដល់ប្រជាពលរដ្ឋរបស់ខ្លួន ហើយណែនាំកុំឲ្យធ្វើដំណើរទៅប្រទេសនេះ បើសិនជាអាចជៀសវាងបាន។ ក្រៅពីប្រទេសឥណ្ឌូនេស៊ី ប្រទេសផ្សេងទៀតក៏បានណែនាំឲ្យពលរដ្ឋខ្លួនកុំឲ្យទៅប្រទេសសិង្ហបុរី ដែររួមមានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី ជាដើម។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីលោក Oscar Primadi ថ្លែងថាសារព្រមានពីការធ្វើដំណើរទៅប្រទេសសិង្ហបុរីនេះគឺជួយបញ្ជាក់ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នក្នុងការការពារសុខភាព។ លោកបញ្ជាក់ថា នេះមិនមែនជាការហាមប្រាមតឹងតែងទេគឺគ្រាន់តែជាការផ្តល់យោបល់ឲ្យមានការប្រុងប្រយ័ត្ន ពិសេសស្ត្រីដែលមានផ្ទៃពោះ។តាំងពីថ្ងៃចន្ទមក ឥណ្ឌូនេស៊ីបានចាត់មន្ត្រីរបស់ខ្លួនចំនួន១៩០នាក់ឲ្យតាមដាននៅក្នុងកំពង់ផែចំនួន៨ដែលជាការកន្លែងចេញដំណើរទៅសិង្ហបុរីក្នុងនោះរួមទាំងកំពង់ផែន Batam, Bintan និង Karimun។ចំណែកសិង្ហបុរីបានដាក់មន្ត្រីជំនាញជាង៣០០នាក់ ដើម្បីធ្វើយុទ្ធការទប់ស្កាត់ការឆ្លងមេរោគនេះ៕

ប្រភព ៖ vodhotnews

  • ប្រទេសមួយចំនួន​ប្រាប់ពលរដ្ឋ​ខ្លួន​ដែលមានផ្ទៃពោះកុំឲ្យទៅសិង្ហបុរី​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: