នៅសិង្ហបុរីកើនដល់​១១៥នាក់ផ្ទុកមេរោគហ្សីកា

នៅសិង្ហបុរីកើនដល់​១១៥នាក់ផ្ទុកមេរោគហ្សីកា

មន្ត្រីសិង្ហបុរីបានរកឃើញថា មានករណីឆ្លងមេរោគហ្សីកាកើនដល់១៥៥នាក់ រួមទាំងស្ត្រីមានផ្ទៃពោះ ហើយរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព។

ក្រសួងសុខាភិបាលនិងទីភ្នាក់ងារបរិស្ថានរបស់ជាតិរបស់សិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍រូមកាលពីម្សិលមិញថា តាមការធ្វើរោគវិនិច្ឆ័យ គឺមានអត្រាអ្នកផ្ទុកមេរោគហ្សីកាថ្មី២៤នាក់ នាំឲ្យចំនួនអ្នកផ្ទុកមេរោគនេះកើនដល់១១៥នាក់។ ចំនួននោះរួមទាំងស្ត្រីមានផ្ទៃពោះផង។ នេះបើតាមសារព័ត៌មាន Channel News Asia។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់សិង្ហបុរី លោក Gan Kim Yong មេរោគនេះអាចនឹងរាលដាលបន្ថែមទៀតនៅក្នុងប្រទេសនេះ។ លោកថាពេលនេះ អាជ្ញាធរកំពុងមានវិធានការក្នុងការទប់ស្កាត់ការរីករាលដាលមេរោគហ្ស៊ីកា៕

ប្រភព ៖ vodhotnews