Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

ចក្រពត្តិជប៉ុនជាប្រទេសដែលបង្កសង្គ្រាមលោកលើកទី២ ចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ ផ្ដើមដំបូងដោយការវាយប្រហារស្ទើររាបដល់ដី លើមូលដ្ឋានទ័ពអាមេរិកនៅ Pearl Harbor ទាំងដែលអាមេរិកមិនបានត្រៀមខ្លួនបន្តិចសោះនោះ វាបានបញ្ចប់ទៅវិញ នៅពេលដែលអាមេរិកលូកដៃចូលសង្គ្រាមលោកនេះកាន់តែជ្រៅវិញ ដោយជប៉ុនដែលជាសត្រូវត្រូវសងសឹកធំបំផុតរបស់អាមេរិក បានក្លាយជាប្រទេសដែលរងការវិនាសកម្មធំបំផុត នៃសង្គ្រាមមួយនេះ ។
Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ជប៉ុនបានវាយឆ្មក់អាមេរិកនៅ Pearl Harbor យ៉ាងដំណំ តែរហូតដល់អាមេរិកវាយសងសឹកទៅវិញ ជប៉ុនត្រូវអាមេរិកវាយសម្រុកស្ទើរតែរើលែងរួច ដោយសារតែមូលហេតុនេះ អធិរាជជប៉ុនបានបញ្ចេញគំនិតថ្មី ដោយប្រើវិធីសាស្ត្រកងទ័ពអត្តឃាត ដែលមានឈ្មោះថា Kamikaze ហើយបើកការវាយប្រហារលើកដំបូងនៅខែតុលា ឆ្នាំ១៩៤៤ លើនាវាចម្បាំងអាមេរិកដែលជាសត្រូវធំតែម្ដង ។

Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

Kamikaze ជាភាសាជប៉ុន បកប្រែជាភាសាអង់គ្លេសមានន័យថា “Divine Wind” មានន័យថា “ខ្យល់អាទិទេព” ព្រោះភាគច្រើនពេលគេនិយាយដល់ Kamikaze គឺគេច្រើនសំដៅលើយន្តហោះអត្តឃាត តែជាក់ស្ដែង Kamikaze ក៏មានបេសកកម្មអត្តឃាតដោយប្រើនាវាមុជទឹកតូចៗ ទូកល្បឿនលឿន និងអ្នកជ្រមុជទឹកបំផ្ទុះគ្រាប់បែកអត្តឃាតជាដើម ។

Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

បុព្វហេតុនៃការកកើត Kamikaze នេះ គឺជាប្រពៃណីនៃកងទ័ពចក្រពត្តិជប៉ុន ដែលមានប្រវត្តិតាំងពីជំនាន់សាមូរ៉ៃ (Samurai) មកម្ល៉េះ នោះគឺថា បើសិនជាចាញ់សង្គ្រាម ឬបេសកកម្មណាមួយហើយ កងទ័ពជប៉ុនសុខចិត្តស្លាប់ក្រោមដៃខ្លួនឯង ជាជាងត្រូវសត្រូវចាប់បាន ហើយធ្វើទារុណកម្ម ឬសម្លាប់តាមក្រោយ ម្យ៉ាងវិញទៀត វាក៏ជាការបញ្ជាក់ពីភាពស្មោះត្រង់ ចំពោះអធិរាជនៃចក្រពត្តិផងដែរ ។

<Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

បេសកកម្ម Kamikaze លើកដំបូង នៃសង្គ្រាមលោកលើកទី២ គឺធ្វើឡើងដោយប្រើយន្តហោះអត្តឃាត បុកកម្ទេចនាវាចម្បាំងអាមេរិក ក្នុងសង្គ្រាមនៅឈូងសមុទ្រ Leyte នៃសមុទ្រហ្វីលីពីន ហើយវាត្រូវបានគេចាត់ទុកជា សង្គ្រាមជើងទឹកធំបំផុតក្នុងសង្គ្រាមលោក ក៏ជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃសង្គ្រាមមនុស្សជាតិផងដែរ ព្រោះវាជាការប្រកួតលើទឹកផ្ដាច់ព្រ័ត្ររបស់ចក្រពត្តិជប៉ុន ដោយជប៉ុនបានប្រមែប្រមូលនាវាទាំងអស់ដែលខ្លួនមាន (គិតទាំងនាវាបម្រុងផងដែរ) ហើយបញ្ជូនទៅតតាំងជាមួយអាមេរិក ចុងក្រោយនៅតែចាញ់អាមេរិកដដែល ។

Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

បេសកកម្មលើកទី១នេះ ធ្វើឡើងដោយអ្នកបើកយន្តហោះស្ម័គ្រចិត្ត២៤នាក់ មកពីក្រុមទី២០១នៃកងទ័ពអាកាសជប៉ុន ហើយគោលដៅរបស់បេសកកម្មនេះ គឺកម្ទេចនាវាដឹកយន្តហោះចម្បាំង USS St. Lo ដោយវាត្រូវហោះបំបុកពីសំណាក់យន្តហោះ A6M Zero Fighter ។ មិនដល់មួយម៉ោងផងទេ នាវាដឹកយន្តហោះចម្បាំងនេះ ក៏លិចបាត់ សម្លាប់នាវិកអាមេរិកអស់១០០នាក់ ។

Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

បរាជ័យនៃសង្គ្រាមនៅឈូងសមុទ្រ Leyte ជាបរាជ័យដ៏ធំបំផុតសម្រាប់ចក្រពត្តិ ដោយប្រមើលមើលឃើញពីភាពស្ទើរតែមិនអាចទៅរួចសោះ ក្នុងការដណ្ដើមជ័យជំនះលើកងទ័ពសម្ព័ន្ធមិត្ត ទាំងដែលយន្តហោះខ្លួន (ជប៉ុន) សល់តិច ហើយក៏ខ្វះខាតអ្នកបើកយន្តហោះជំនាញផងនោះ វាធ្វើឲ្យជប៉ុនបែកគំនិត សម្រុកផលិតយន្តហោះថោកៗ ជាមួយនឹងម៉ាស៊ីនចាស់ៗ បើកដោយអ្នកហោះហើរជំនាញតិចតួច (បង្វឹកដើម្បីតែធ្វើអត្តឃាតប៉ុណ្ណោះ) តែវាធ្វើឲ្យកងទ័ពសម្ព័ន្ធមិត្តខ្លាចរអាជាខ្លាំង ព្រោះជីវិតទាហានជប៉ុនម្នាក់ និងយន្តហោះមួយគ្រឿង អាចសម្លាប់ទាហានសម្ព័ន្ធមិត្តច្រើនមិនគួរឲ្យជឿ ។
Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

ជាការពិតណាស់ នាវាចម្បាំងអាមេរិកធំៗជាច្រើនគ្រឿង ដូចជា នាវាផ្ទុកយន្តហោះចម្បាំង USS Columbia និង USS Randolph សុទ្ធតែត្រូវយន្តហោះអត្តឃាត Kamikaze ជប៉ុន វាយប្រហារយ៉ាងដំណំ ជាក់ស្ដែងនាវា USS Columbia រងការវាយប្រហារដោយយន្តហោះ Kamikaze ដល់ទៅ២លើក សម្លាប់នាវិក២៤នាក់ របួស៩៧នាក់ ហើយនាវាឆេះខ្លាំងយ៉ាងសន្ធោសន្ធៅ ខូចខាតជាខ្លាំង រីឯនាវា USS Randolph វិញ វាត្រូវយន្តហោះ Kamikaze ហោះបុក សម្លាប់អស់នាវិក២៧នាក់ របួស១០៥នាក់ ហើយបាត់ខ្លួន៤នាក់ទៀត រីឯនាវាក៏ខូចខាតយ៉ាងដំណំដែរ ។

Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

សរុបជារួមមក ក្នុងអំឡុងសង្គ្រាមលោកលើកទី២នេះ អ្នកបើកយន្តហោះជាង៣០០០នាក់ បានពលីជីវិតក្នុងបេសកកម្ម Kamikaze សម្លាប់កងទ័ពសម្ព័ន្ធមិត្ត និងអាមេរិកជាង៥០០០នាក់ ពន្លិចបាននាវាយ៉ាងតិច៤៧គ្រឿង ខណៈដែលនាវាសរុបជាង៤០០គ្រឿង ត្រូវ Kamikaze ហោះបំបុក ដោយមានខ្លះ ត្រូវ Kamikaze ហោះបំបុកដល់ទៅ៦ដងក៏មាន ។

Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ

សូមបញ្ជាក់ថា Kamikaze ជាអាវុធដ៏ពិសេសបំផុត ដែលត្រូវបានប្រើក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយវាក៏ជាអ្វីដែលធ្វើឲ្យកងទ័ពសម្ព័ន្ធមិត្ត ខ្លាចរអាបំផុតដែរ ព្រោះទំហំនៃការខូចខាតពីការវាយប្រហារនេះ អាចលើសពីការរំពឹងទុក ដោយកងទ័ពសម្ព័ន្ធមិត្តខ្លួនឯងផ្ទាល់ ក៏ពិបាកនឹងការពារខ្លួន ពីការវាយប្រហារទាំងនោះដែរ មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យ Kamikaze ជប៉ុន ក្លាយជាក្រុមកងទ័ពអត្តឃាតដែលល្បីជាងគេក្នុងលោក ៕

ប្រភព ៖ kqube

  • Kamikaze ជាទាហានអត្តឃាតសាហាវបំផុតក្នុងលោក ដែលបំផ្លាញអាមេរិកអស់ច្រើនរាប់មិនអស់វ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: