ប្តីដេកអោបប្រពន្ធ មួយ​យប់​ ពេលព្រឹកហៅប្រពន្ធមិនឃើញឡើង​ អង្រន់​មើល ​រឹង​ខ្លួន​បាត់ទៅហើយ​…

ខេត្តកំពង់ចាម៖  កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៣១សីហា ២០១៦ ស្ថិតនៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដោយមានប្តីប្រពន្ធមួយគូរដេកជាមួយគ្នាពេញមួយយប់ លុះព្រឹកឡើង ទើបដឹងថា ភរិយាស្លាប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង ។

យោងតាមមន្ត្រីនគរបាលស្រុកបារាយណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ រុំ សាវាន អាយុ ៤៥ឆ្នាំ រស់នៅក្នុងភូមិ- ឃុំកើតហេតុខាង លើមានប្តីឈ្មោះ សឿន គាំង អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។

តាមប្រភពពីប្តីរបស់ជនរងគ្រោះបាន បញ្ជាក់ថា នៅមុនពេលកើតហេតុភរិយា របស់គាត់បានផឹកស្រាស្រវឹង ហើយក៏បានដេកជាមួយគ្នានៅក្នុងផ្ទះដូចធម្មតា ប៉ុន្តែនៅម៉ោងប្រមាណ២រំលងអធ្រាត្រស្ត្រីរងគ្រោះបានចុះទៅបត់ជើងនៅខាងក្រៅផ្ទះចៃដន្យដើរដួលប៉ះដុំថ្មបណ្តាលឲ្យបែកមុខបន្តិចហើយក្រោយមកក៏ចូលមកផ្ទះដេកវិញ។ លុះព្រឹកឡើងគាត់ដាស់ហៅប្រពន្ធឲ្យឡើងដាំបាយយកទៅស្រែតែមិនភ្ញាក់ទាល់ តែសោះមិនអស់ចិត្តយកទៅអង្រន់មើលរឹងខ្លួនទើបដឹងថាប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយ ពេលកើតហេតុសមត្ថកិច្ចបានចុះទៅផ្ទះស្ត្រីរងគ្រោះដើម្បីពិនិត្យ និងធ្វើកោសល្យ វិច័យបានសន្និដ្ឋានថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារខ្យល់គរប្រាកដមែនពុំមែនជាអំពើឃាតកម្មនោះទេ ។ បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ប្តីដេកអោបប្រពន្ធ មួយ​យប់​ ពេលព្រឹកហៅប្រពន្ធមិនឃើញឡើង​ អង្រន់​មើល ​រឹង​ខ្លួន​បាត់ទៅហើយ​…

ប្រភព ៖ vd7news

  • ប្តីដេកអោបប្រពន្ធ មួយ​យប់​ ពេលព្រឹកហៅប្រពន្ធមិនឃើញឡើង​ អង្រន់​មើល ​រឹង​ខ្លួន​បាត់ទៅហើយ​…已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជីវិតនិងសង្គម
Tags: