ជិះ​ម៉ូតូឌុប​សង្សារ​ចេញពី​ច្រៀង​ខារ៉ាអូខេ​ម៉ាង​១​រំលងអធ្រាត្រ ត្រូវ​ចោរ​តាម​ប្លន់​បាញ់​ចំ​៥​គ្រាប់​របួសធ្ងន់​យក​ម៉ូតូ ទៅដោយ​សុវត្ថិភាព

ភ្នំពេញ ៖ ក្រុមចោរដៃឆៅបានចេញធ្វើសកម្មភាពយ៉ាងជឿជាក់ដោយបាញ់ជនរងគ្រោះ៥គ្រាប់ ប្លន់យកម៉ូតូគ្រឿងម៉ាក Zoomer X បានសម្រេចដោយសុវត្ថិភាពបំផុត កាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូលទី១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ទល់មុខហាង ម៉េងលី ។ សមត្ថកិច្ចថា នារីម្នាក់ឈ្មោះ ស្រីនុច អាយុ ២២ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវជាសង្សាជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ គេជាមួយមិត្តប្រុសជនរងគ្រោះឈ្មោះ ស្រីផានិត្រ អាយុ២៤ឆ្នាំ មុខរបរនិស្សិតពេទ្យ ឆ្នាំទី៥ នៅ IU ស្នាក់នៅសំណង១២ សង្កាត់ទឹលល្អក់៣ ខណ្ឌទួលគោក ដោយពួកគេទើបតែចេញពីជួបជុំគ្នាជាមួយបងប្អូន នៅខារ៉ាអូនខេ ឈិងចាងនៅម្តុំស្ពានអាកាស៥មករា។

KA-01-09-2016-08

ស្រីនុចបានបញ្ជាក់ថា លុះពេលដល់ម៉ោង ១មួយយប់ពួកគេក៏នាំគ្នាចេញទៅផ្ទះ ដោយពេលនោះ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ ខៀវ ពាក់លេខ ភ្នំពេញ 1642 ចាំលេខនៅខាងក្រោយ បានជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩២ ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងជូននាងជាសង្សារទៅផ្ទះ នៅភ្នំពេញថ្មី ហើយពេលនោះ ស្រាប់តែមកដល់ចំណុចកើត ក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពីរ ពណ៌ស មិនចាំស្លាកលេខ បានព្យាយាមជិះតាមកៀរម៉ូតូរបស់គេ ពីក្រោយរហូតមកដល់មុខហាង ម៉េងលី ក៏ធ្វើជនរងគ្រោះរេចង្កួចម៉ូតូទៅប៉ះម៉ូតូកង់បីដែលគេ ចតចោលនៅចិញ្ចើមផ្លូវ បណ្តាលអោយដួល ហើយភ្លាម ៗនោះបក្ខពួកជនល្មើសបានដកកាំភ្លើងខ្លី ភ្ជុង់ប្លន់យកម៉ូតូតែ ពួកគេ(ជនរងគ្រោះ) មិនព្រមឲ្យក៏ប្រទាងប្រទុងគ្នា ហើយក៏ឮសំលេង គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ធ្វើឲ្យជនរងគ្រោះដេញដួលនៅថ្លុកឈាមបាត់ទៅហើយ ។

KA-01-09-2016-10

នាងបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុក្រុមចោរក៏លើកម៉ូតូរបស់ជនរងគ្រោះជិះចេញយ៉ាងសុវត្ថភាព។ទោះជាយ៉ាងណាជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូកង់បីយកសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ដោយស្ថានភាពធ្ងន់ធ្ងរពេក ព្រោះជនរងគ្រោះ ត្រូវគ្រាប់កាំភ្លើង៥ គ្រាប់សុទ្ធតែចំណុចសំខាន់៕

KA-01-09-2016-11
KA-01-09-2016-12
KA-01-09-2016-13