តាមពិតស្បែកមិនជ្រីវជ្រួញមុនអាយុ ដោយសារតែធ្វើបែបនេះសោះ

តាមពិតស្បែកមិនជ្រីវជ្រួញមុនអាយុ ដោយសារតែធ្វើបែបនេះសោះ

រាងកាយរបស់មនុស្សមានទឹកជាសមាសធាតុផ្សំដល់ទៅ ៧០ ភាគរយបើរាងកាយខ្វះជាតិទឹកអាចជះឥទ្ធិពលដល់ការធ្វើ ការរបស់ប្រព័ន្ធផ្សេងៗថែមទាំងធ្វើឲ្យស្បែកស្ងួតក្រៀមនិងជាមូលហេតុបង្កឲ្យកើតស្នាមជ្រីវជ្រួញមុនអាយុតើធ្វើដូចម្តេចទើបដឹងថាស្បែកខ្វះជាតិទឹក ?

1-ប្រើចុងម្រាមចុចលើស្បែកបរិវេណទ្រនង់ថ្ពាល់ថ្នមៗនិងសង្កេតមើលថាកើតស្នាមស្ងួតលើស្បែកដែលចុចឬអត់ ? ស្នាមស្ងួតជាសញ្ញាបង្ហាញពីភាពស្បែកខ្វះជាតិទឹកតិចឬច្រើនកម្រិតណា ។

2-ជាតិប្រេងដែលមានលើផ្ទៃមុខ មិនមែនជាកត្តាកំណត់សភាពរបស់ផ្ទៃមុខបានទេ សាកល្បងសង្កេតមើលថាស្បែកមានខ្លាញ់ឬស្ងួតក្រៀម ? មានស្នាមជ្រីវជ្រួញឬអត់ ? ព្រោះជាតិខ្លាញ់លើផ្ទៃមុខអាចកើតពីសភាពស្បែកដែលខ្វះជាតិទឹក រហូតស្បែកមុខត្រូវផលិតជាតិខ្លាញ់ចេញមកដើម្បីចិញ្ចឹមស្បែកជំនួស ។
ការថែទាំស្បែកដែលខ្វះជាតិទឹកប្រើគោលការមិនពិបាកដោយ ត្រូវបន្ថែមជាតិទឹកដល់ស្បែកដូចខាងក្រោម ៖

-ផឹកទឹក
តាមការស្រាវជ្រាវជាមួយកូនភ្លោះដែលផឹកទឹកតិចនិងច្រើនរកឃើញថាក្មេងដែលផឹកទឹកតិចមានស្បែកស្ងួតជាងក្មេងដែលផឹកទឹកគ្រប់គ្រាន់ ។

-ប្រើក្រែមឬឡេ
ប្រើក្រែមឬឡេផ្តល់សំណើមបំប៉នស្បែកដែលមានគុណសម្បត្តិក្នុងការបន្ថែមជាតិទឹកដល់ស្បែកស្រទាប់ក្នុងព្រោះបើជ្រើសរើសថែមទឹកចំពោះតែស្បែកស្រទាប់ក្រៅអាចធ្វើឲ្យផ្ទៃមុខរបស់អ្នកមើលទៅឡើងខ្លាញ់ខ្លាំងពេកចំពោះស្ត្រីដែលមានស្បែកខ្លាញ់នៅពេលស្បែកមានសំណើមហើយការផលិតខ្លាញ់លើសលើផ្ទៃមុខនឹងថយចុះធ្វើឲ្យស្បែកថយជាតិខ្លាញ់បាន ។

-សម្រាកឲ្យបានគ្រប់គ្រាន់
បន្ថយការគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ធ្វើឲ្យស្បែកបាត់បង់ជាតិទឹកនិងងាយស្ងួតក្រៀម ។ រីឯការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យស្បែកមុខចាស់ជាងវ័យនិងមើលទៅទ្រុឌទ្រោមបាន ៕

ប្រភព ៖ pmhotnews

  • តាមពិតស្បែកមិនជ្រីវជ្រួញមុនអាយុ ដោយសារតែធ្វើបែបនេះសោះ已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ចំនេះដឹង
Tags: