សិស្ស​ទី​១២​ធ្វើ​អ្វីខ្លះ ពេល​បាក់​ឌុប​មិន​ទាន់​ចេញ​លទ្ធផល?

អំឡុង​ពេល​លទ្ធផល​មិនទាន់​ចេញ​ សិស្ស​ភាគច្រើន​បាន​ប្រាប់​ថា​ ពួក​គេ​មិន​យក​ពេល​ទំនេរ​នេះ​នៅ​តែ​ផ្ទះ​នោះ​ឡើយ​គឺ ត្រូវ​ទៅ​រៀន​បន្ថែម​ដើម្បី​ត្រៀម​ប្រលង​ចូល​សាកល និង​ខ្លះ​ទៀត​ធ្វើ​ការ​យក​បទពិសោធន៍​បណ្ដើរៗ។

 

សិស្ស​ទី​១២​ធ្វើ​អ្វីខ្លះ ពេល​បាក់​ឌុប​មិន​ទាន់​ចេញ​លទ្ធផល?

 

រាង​តូច​ច្រលឹង​ដៃ​កាន់​សៀវភៅ ​កញ្ញា​ ឈិត ស៊ី​ណែត សិស្ស​មក​ប្រលង​នៅ​មណ្ឌល​ជា​ស៊ីម​បឹង​កេង​កង និយាយ​ថា រយៈពេល​ជាង​កន្លះ​ខែ​នេះ ស៊ី​ណែត​រៀន​ត្រៀម​ដើម្បី​បំប៉ន​ចូល​រៀន​នៅ​តាម​សាកលវិទ្យាល័យ។ ក្រៅ​ពី​នេះ កញ្ញា​ក៏​ដើរ​មើល​តាម​សាលា​ផង​ដែរ​ ថា​គួរ​ជ្រើស​សាលា​ណា​រៀន​ល្អ​។ ស៊ី​ណែត​ថា ​នៅ​ផ្ទះ​យូរ​អាច​ធ្វើ​ឲ្យ​ភ្លេច​មេរៀន​ ខ្លាច​ពេល​ទៅ​ប្រលង​មិន​ជាប់​ ដូច្នេះ​កញ្ញា​ត្រូវ​បំប៉ន​បន្ថែម​ទៀត។

 
មិន​ខុស​គ្នា​ប៉ុន្មាន ឈិវ ពុទ្ធ​ដា​ណេ រៀន​នៅ​សាលា​វេស​ឡាញ​ ក៏​រៀន​បន្ថែម​ផង​ដែរ ដើម្បីឲ្យ​កាន់​តែ​ខ្លាំង​ងាយ​នឹង​ប្រលង​ចូល​សាកល។​

 
ងាក​មក​យុវ​សិស្ស​មក​ពី​វិទ្យាល័យ​ច្បារ​អំពៅ គង់ អេ​លី ប្រាប់​ថា​ នឹង​រក​ការងារ​ធ្វើ​បណ្ដើរៗ​ គឺ​មិន​ចាំ​ដល់​រៀន​ចប់​នោះ​ឡើយ។ កញ្ញា​ដែល​បាន​សំឡេង​និយាយ​ច្បាស់​ៗ​នេះ​​បន្ត​ថា កាល​ដែល​ឆាប់​ធ្វើការ​ដោយ​សារ​ចង់​បាន​បទពិសោធន៍​ច្រើន​បន្ថែម​ពី​លើ​ចំណេះ​ដែល​រៀន​បាន​ពី​សាលា។

 

ការ​ប្រកាស​លទ្ធផល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​១៣ កញ្ញា ចំពោះ​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​កណ្ដាល។ ចំណែក​ថ្ងៃ១៤ កញ្ញា សម្រាប់​មណ្ឌល​នៅ​តាម​បណ្ដា​ខេត្ត៕

 

ចុះ​អ្នក​វិញ​យល់​ថា សិស្ស​ទី១២​អំឡុង​ពេល​លទ្ធផល​មិន​ទាន់​ចេញ​ដូច្នេះ គួរតែ​យក​ពេលនេះ​ទៅ​ធ្វើ​អ្វី​វិញ?

 

សូមអាន៖   នាយក​វិទ្យាល័យ​បាក់​ទូក​បក​ស្រាយ​មូល​ហេតុ​លំហាត់​អនុគមន៍​ក្រសួង​ដាក់​មក​លំបាក

 
អត្ថបទ៖ លឹម សុ​នា​​
​​
​​