ចង់​ធ្វើ​បាយ​មាន់​ហាយ​ណាន ដ៏​ឈ្ងុយ​ឆ្ងាញ់​ញ៉ាំ​ខ្លួន​ឯង មាន​អី​ពិបាក

បាយ​មាន់​ហាយ​ណាន គឺ​ជា​អាហារ​ដ៏​មាន​ប្រជាប្រិយភាព​មួយ នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​កម្ពុជា​យើង​ផង​ដែរ។ វា​មាន​ប្រភព​មក​ពី​ខេត្ត​ហាយណាន ប្រទេស​ចិន និង​បាន​រីក​រាល​ដាល​ដល់​ប្រទេស​ជា​ច្រើន​នៅ​អាស៊ីអាគ្នេយ៍។

 

តោះ! ទៅ​មើល​វិធី​ធ្វើ​បាយ​មាន់​ហាយណាន ទាំង​អស់​គ្នា៖

 

គ្រឿង​ផ្សំ

១) សាច់​មាន់ កន្លះ​គីឡូ
២) មើម​ជី​វ៉ាន់ស៊ុយ ៣ ទៅ ៤ ដើម
៣) អំបិល កន្លះ​ស្លាបព្រា​កាហ្វេ
៤) ទឹក
៥) អង្ករ (តិច ឬ​ច្រើន តាម​អ្នក​ចង់​ពិសា និង​លាង​ឲ្យ​ស្អាត)
៦) ខ្លាញ់​មាន់
៧) ខ្ទឹម​ស ២ ស្លាបព្រា​បាយ
៨) ខ្ញី ៣០ ក្រាម

 

គ្រឿង​ផ្សំ​សម្រាប់​ទឹក​ជ្រលក់

១) ខ្ញី (ហាន់​ជា​ចំណិត​តូចៗ) ២ ស្លាបព្រា​បាយ
២) ខ្ទឹម​ស (ហាន់​ជា​ចំណិត​តូចៗ) ២ ស្លាបព្រា​បាយ
៣) ម្ទេស (ហាន់​ជា​ចំណិត​តូចៗ) ១ ឬ ២ គ្រាប់ តាម​ចំណូល​ចិត្ត​របស់​អ្នក
៤) ទឹក​សៀង ២ ស្លាបព្រា​បាយ
៥) ស្ករ​ស ១ ទៅ ២ ស្លាបព្រា​បាយ
៦) ទឹក​ស៊ីអ៊ីវ ១ ស្លាបព្រា​បាយ
៧) ទឹក​ស៊ីអ៊ីវ​ខ្មៅ ១ ស្លាបព្រា​កាហ្វេ

 

វិធី​ធ្វើ

១) បំពង​ខ្លាញ់​មាន់ រហូត​ដល់​ចេញ​ខ្លាញ់ រួច​យក​កាក​វា​ចេញ
២) ដាក់​ខ្ញី និង​ខ្ទឹម​ស​ចូល
៣) ដាក់​បាយ​ចូល និង​ឆា​ត្រលប់​ដោយ​ប្រើ​ភ្លើង​ក្តៅ​តិច​ល្មម រយៈ​ពេល ២ នាទី
៤) ចាក់​បាយ​ចូល​ឆ្នាំង​ដាំ​បាយ និង​ថែម​ទឹក ដោយ​លៃ​ឲ្យ​សម​ល្មម ហើយ​ចម្អិន​វា​ឲ្យ​ឆ្អិន
៥) ដាំ​ទឹក​ក្តៅ​មួយ​ឆ្នាំង រួច​ដាក់​មើម​ជី​វ៉ាន់ស៊ុយ អំបិល និង​សាច់​មាន់​ចូល ហើយ​រំងាស់​វា​ដោយ​ប្រើ​ភ្លើង​ក្តៅ​ល្មម រយៈ​ពេល ២០ នាទី ធ្វើ​យ៉ាង​ណា​ឲ្យ​សាច់​មាន់​ឆ្អិន​ល្អ
៦) លាយ​ទឹក​ជ្រលក់ (ភ្លក់​មើល​រសជាតិ​តាម​ចំណូល​ចិត្ត​អ្នក)
៧) ចុង​ក្រោយ ដួស​បាយ​ដាក់​ចាន និង​ហាន់​សាច់​មាន់​ជា​ចំណិត​ៗ ជា​ការ​ស្រេច

 

ចង់​ដឹង​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖វិធី​ធ្វើ​បង្អែម​គ្រាប់​ត្នោត​ខ្ទិះ​ដូង ដ៏​ងាយ​ស្រួល និង​ឈ្ងុយ​ឆ្ងាញ់

ចុចអាន៖រូប​មន្ត​​ធ្វើ​បាយ​ឆា​​បែប​ចិន​ដោយ​​ខ្លួន​ឯង​ មិន​ចាញ់​​​ចុងភៅ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ WhatRecipe