Kylie Jenner ​ជះ​លុយ​៣០​ម៉ឺន​ដុល្លារ​​ទិញ Bentley​ ឲ្យ Tyga ភ្ញាក់ផ្អើល

តារា​ម៉ូដែល​វ័យ​ក្មេង​សម្បូរ​លុយ Kylie Jenner ​បាន​ចំណាយ​លុយ​៣០​ម៉ឺន​​ដុល្លារ​ទិញ​រថយន្ត​ថ្មី​ម៉ាក Bentley  ឲ្យ​មិត្ត​ប្រុស​ Tyga បន្ទាប់​ពី​ឡាន​របស់​តារា​រ៉េប​រូប​នេះ​ត្រូវ​ធនាគារ​រឹបអូស ប៉ុន្តែ​អ្វី​ៗ​សុទ្ធ​តែ​  Kylieជា​អ្នក​បង្កើត​ភាព​ភ្ញាក់ផ្អើល​ប៉ុណ្ណោះ។

 

Kylie Jenner ​ជះ​លុយ​៣០​ម៉ឺន​ដុល្លារ​​ទិញ Bentley​ ឲ្យ Tyga ភ្ញាក់ផ្អើល

 

 

កាល​ពី​ថ្ងៃ​ពុធ​ ព័ត៌មាន​បាន​ចុះផ្សាយ​ថា ឡាន​ម៉ាក  Ferrari របស់​តារា​រ៉េប​វ័យ​២៦​ឆ្នាំ​ត្រូវ​បាន​ធនាគារ​រឹបអូស ខណៈ​ដែលTyga និង Kylie នៅ​កន្លែង​លក់​ឡាន Bentle​​ទីក្រុង Calabasas រដ្ឋ California។ តាម​ការ​ឲ្យ​​ពី TMZ ការ​រឹបអូ​សឡាន​នេះ ដោយ​សារ​តែ​ Tyga មិន​បាន​បង់​ប្រាក់​គ្រប់​ចំនួន​​លើ​ការជួល​ឡាន។

 

ប៉ុន្តែ​តាម​ការ​បញ្ជាក់​​ឲ្យ​ដឹង​ថា​​អ្វីៗ​សុទ្ធ​តែ​ជា​គម្រោង​របស់ Kylie ទាំងអស់។ នាង​បាន​ឲ្យ​គេ​យក​ឡាន Ferrariទៅ​លាក់​ហើយ​ប្រាប់ Tyga ថា​គេ​បាន​រឹប​អូស​ឡាន​ហើយ ដោយ​​បក​ស្រាយ​តាម​ហេតុ​ផល​ខាង​លើ​។ បន្ទាប់​មក​​ប្អូន​ស្រី​របស់ Kim Kardashian រូប​នេះ​ក៏​នាំ​មិត្ត​ប្រុស​ទៅ​ទិញ​ឡាន​ថ្មី​​ដើម្បី​ទុក​ជា​ការ​ភ្ញាក់ផ្អើល​ Tyga​តែម្ដង៕​​​​​​​

 

Kylie Jenner ​ជះ​លុយ​៣០​ម៉ឺន​ដុល្លារ​​ទិញ Bentley​ ឲ្យ Tyga ភ្ញាក់ផ្អើល

 

ចុចអាន៖Tyga ​ទិញ​ឡាន​​តម្លៃ​២០​ម៉ឺន​ដុល្លារ​ជូន Kylie Jenner ​ក្នុង​ថ្ងៃ​ខួប​កំណើត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror