កំពូល​អ្នក​ប្រដាល់​ UFC ​រង​ការ​រិះគន់​ខ្លាំង ក្រោយ​បង្ហោះ​រូប​កាន់​កាំភ្លើង

Conor McGregor ​កំពូល​អ្នក​ប្រដាល់​ UFC ឆ្នើម​ បាន​រង​ការ​រិះ​គន់​ពី​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រូប​គេ​បង្ហោះ​រូប​កាន់​កាំភ្លើង​វែង​នៅ​លើ​បណ្ដាញ​សង្គម កាល​ពី​យប់​មិញ។

 

កំពូល​អ្នក​ប្រដាល់​ UFC ​រង​ការ​រិះគន់​ខ្លាំង ក្រោយ​បង្ហោះ​រូប​កាន់​កាំភ្លើង

Conor McGregor ​អ្នក​ប្រដាល់​ UFC

 

អ្នក​ប្រដាល់​វ័យ​២៨​ឆ្នាំ​សញ្ជាតិ​អៀរឡង់​ ​បាន​ស្លៀក​រ៉ូប​ពណ៌​ក្រហម​ និង​កាន់​កាំភ្លើង​វែង​ជាមួយ​នឹង​បង់​មាន​គ្រាប់​ជា​ច្រើន​ ​និង​បាន​បង្ហោះ​លើ​ Instagram ដោយ​ភ្ជាប់​ជាមួយ​សារ​ខ្លី​​ មាន​ន័យ​ថា៖ “អ្នក​ត្រូវ​ការ​មនុស្ស​ដូច​ខ្ញុំ”។

 

កំពូល​អ្នក​ប្រដាល់​ UFC ​រង​ការ​រិះគន់​ខ្លាំង ក្រោយ​បង្ហោះ​រូប​កាន់​កាំភ្លើង

 

ក្រោយ​បង្ហោះ​រូប​នោះ​ភ្លាម អ្នក​គាំទ្រ​របស់​គេ​ម្នាក់​​បាន​សរសើរ​បញ្ចេញ​យោបល់​​ថា៖ “ហេតុ​អី​បាន​បង្ហោះ​រូប​ភាព​ជាមួយ​កាំភ្លើង​ ខណៈ​ដែល​កាំភ្លើង​បាន​សម្លាប់​មនុស្ស​គ្មាន​កំហុស​ជា​ច្រើន​នាក់​រាល់​ថ្ងៃ ហើយ​អ្នក​កាន់​វា​ប្រៀប​ដូច​ជា​របស់​លេង”។

 

រីឯ​អតីត​បវរកញ្ញា​អៀរឡង់​ Holly Carpenter ​ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​មិត្ត​រួម​ជាតិ​របស់​នាង​ផង​ដែរ ដោយ​នាង​បាន​សរសេរ​​លើ​ Twitter ថា៖ “Ah ហេតុ​អ្វី​បាន​ជា​ McGregor ​បង្ហោះ​រូបភាព​លើ​ Instagram កាន់​កាំភ្លើង (ភ្ជាប់​ជាមួយ​ Emoji យំ)”។

 

កំពូល​អ្នក​ប្រដាល់​ UFC ​រង​ការ​រិះគន់​ខ្លាំង ក្រោយ​បង្ហោះ​រូប​កាន់​កាំភ្លើង

 

McGregor ​​បាន​ឡើង​វ៉ៃ​សង​សឹក​ឈ្នះ​ Nate Diaz ​នៅ​ UFC 202 ​កាល​សប្ដាហ៍​មុន​ ​ប៉ុន្តែ​កីឡាករ​រូប​នេះ​ នឹង​មិន​អាច​ត្រឡប់​ឡើង​សង្វៀន​វិញ​រហូត​ដល់​ឆ្នាំ​២០១៧ ​ដោយ​សារ​បញ្ហា​របួស និង​ជាប់​​ពិន័យ​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror