ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

ពាន​រង្វាន់​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​បាល់ទាត់ Asean FC ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​យុវជន​សង្កាត់​កាចាញ់ និង​ក្រុម​ Police FC ​ប៉ះ​ជាមួយ សសយក ​បកែវ ​នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

 ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រAsean FC

 

ពាន​មហាជន​នៅ​រតនគិរី​នេះ ​ធ្វើ​ឡើង​ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​១៨​ក្រុម ​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ខែ​កក្កដា​មក​ម្ល៉េះ។ ដោយ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ហើយ​ដល់​ថ្ងៃ​អាទិត្យ​នឹង​ធ្វើ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​​តែ​ម្ដង។ មួយ​វិញ​ទៀត ​ការ​រៀប​ចំ​ការ​ប្រកួត គឺ​ខាង​មន្ទីរ​អប់រំ យុវជន ​និង​កីឡា​ខេត្ត​រតនគិរី​ជា​អ្នក​រ៉ាប់រង ហើយ​ប្រាក់​រង្វាន់​និង​មេដាយ​នឹង​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​បញ្ចប់​តែ​ម្ដង។

 

គោល​បំណង​ធំ​នៃ​ការ​រៀប​ចំ​ការ​​ប្រកួត​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ជួយ​ក្មេង​ៗ​កុំ​ឱ្យ​គិត​រឿង​ផ្ដេសផ្ដាស ​និង​ជា​ចំណែក​មួយ​ដែល​ជួយ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​ចេះ​សហការ​គ្នា​ផង​ដែរ។ ត្បិត​តែ​មិនមែន​ជា​ពាន​រង្វាន់​អាជីព​អី ប៉ុន្តែ​វា​ក៏​មាន​ច្បាប់​ប្រកួត​ត្រឹម​ត្រូវ​ដែរ ដោយ​កីឡាករ​ណា​ទទួល​បាន​កាត​លឿង​ត្រូវ​បង់​១​ម៉ឺន​រៀល និង​កាត​ក្រហម​ពិន័យ​២​ម៉ឺន​រៀល។ ចំពោះ​ពេល​វេលា​ប្រកួត​វិញ មួយ​តង់​មានតែ​៤០​នាទី​ទេ ដោយ​សម្រាក​បាន​១០​នាទី៕

 

 ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រយុវជន​សង្កាត់​កាចាញ់

 

ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រុម​ Police FC

 

ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រសសយក ​បកែវ

 

អត្ថបទ៖ មុន្នី រម្យ