យន្តហោះ​ ANA ​ហោះហើរ​ត្រង់​មក​ដល់កម្ពុជា​ដោយសុវត្ថិភាព

រាជធានីភ្នំពេញ ៖ តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​ឱ្យ​ដឹង​ថា យន្ដហោះ​របស់​ក្រុមហ៊ុន​
All Nippon Airway (ANA) បាន​ចុះ​ចត​​​ដោយ​សុវត្ថិភាព​ហើយ កាលពី​វេលា​ម៉ោង៣ និង​១០​នាទី​រសៀល​ថ្ងៃទី០១ កញ្ញា ដោយ​មាន​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ។ ក្រុមហ៊ុន​អាកាសចរណ៍ ANA បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា​នៅ​ថ្ងៃនេះ

យន្ដហោះ​ប៊ូ​អ៊ី​ង​៧៨៧របស់​ក្រុមហ៊ុន​ANA បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ណា​រី​តា​ នៅ​វេលា​ម៉ោង១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា​ នេះ ហើយនឹង​ត្រឡប់​ពី​ភ្នំពេញ ទៅ​កាន់​តូ​ក្យូ​វិញ​ នៅ​១០ និង​៥០​នាទី​យប់  ។

ការ​ហោះហើរ​ត្រង់​រវាង​រាជធានី​ទាំង​ពីរ នឹង​ដើរតួ​នាទី​ដ៏​សំខាន់ ​ក្នុង​ការ​លើកកម្ពស់​បន្ថែម​ទៀត ​ដល់​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាសទេសចរណ៍ពាណិជ្ជកម្ម វប្បធម៌ និង​កា​រត​ភ្ជាប់​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។