Tavia Yeung និង Him Law បង្ហាញភាពផ្អែមល្ហែមនៅប្រទេសអង់គ្លេស

6 Videos


កាលពីពេលថ្មីៗនេះតារាសម្តែងហុងកុង លោក ឡោ ចុងឈាន ហៅ (Him Law) និងអ្នកស្រី យ៉ាងយី ហៅ (Tavia Yeung) ក្នុងនាមជាគូស្វាមីភរិយាដែលទើបរៀបការកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៦ នៅប្រទេសអង់គ្លេសនោះ បានទៅចូលរួមនៅក្នុងពិធីសកម្មភាពផ្សព្វផ្សាយនំជំនូនអាពាហ៍ពិពាហ៍ ហើយពេលនេះដែរ គឺចំថ្ងៃខួបកំណើតរបស់អ្នកស្រី Tavia កម្រប់អាយុ ៣៧ ឆ្នាំ ។ ដូច្នេះលោក Him Law បានលើកនំខេករាងបេះដូងជូនប្រពន្ធហើយថើប ដែលបានធ្វើឲ្យបរិយាកាសកាន់តែមានភាពអ៊ូអរ និង កាន់តែសប្បាយរីករាយទៀតផង ។
Tavia Yeung និង Him Law បង្ហាញភាពផ្អែមល្ហែមនៅប្រទេសអង់គ្លេស
នៅក្នុងពិធីផ្សព្វផ្សាយនំជំនូនអាពាហ៍ពិពាហ៍នោះ គេឃើញគូស្វាមីភរិយាបើកប្រអប់នំដែលរចនាម៉ូដមានទ្រង់ទ្រាយជាខែល ក្នុងអត្ថន័យបញ្ជាក់ថា ថ្ងៃមុខគូស្វាមីភរិយានឹងមានភាពរឹងមាំដូចជាខែល ដែលរួមរស់ជាមួយ គ្នាដល់ចាស់កោងខ្នងរៀងៗខ្លួន ។ ទាក់ទងទៅនឹងការរៀបចំជប់លៀងមិត្តភក្តិ ដែលមិនបានទៅចូលរួមនៅក្នុងថ្ងៃរៀបមង្គលការនៅប្រ ទេសអង់គ្លេស កាលពីខែមីនា នោះ ដែលគ្រោងធ្វើនៅថ្ងៃទី ២ ខែតុលា ២០១៦ នោះក៏បានប្រកាសប្រាប់នៅ ក្នុងថ្ងៃនេះផងដែរ ។ ម្យ៉ាងទៀត ដោយសារតែលោក Him Law មមាញឹកកិច្ចការងារនោះក៏បានប្រគល់ពិធីជប់លៀងនេះដល់អ្នកស្រី Tavia ជាអ្នកទទួលខុសត្រូវ ។
Tavia Yeung និង Him Law បង្ហាញភាពផ្អែមល្ហែមនៅប្រទេសអង់គ្លេស
នៅពេលដែលមានមិត្តភក្តិខ្លះបានសួរថា តើមានពេលវេលាគ្រប់គ្រាន់ផលិតកូនទេ? អ្នកស្រី Tavia បាន ឆ្លើយថា រាល់ថ្ងៃពួកយើងខិតខំប្រឹងប្រែងណាស់ ។ ប៉ុន្តែក្រោយមកអ្នកស្រីកែសម្តីវិញថា ពួកយើងពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីធ្វើជាមនុស្សល្អ ឯរឿងមានកូននោះ គឺទៅតាមជោគវាសនា ៕ គ ឡេង
Tavia Yeung និង Him Law បង្ហាញភាពផ្អែមល្ហែមនៅប្រទេសអង់គ្លេសTavia Yeung និង Him Law បង្ហាញភាពផ្អែមល្ហែមនៅប្រទេសអង់គ្លេសTavia Yeung និង Him Law បង្ហាញភាពផ្អែមល្ហែមនៅប្រទេសអង់គ្លេសTavia Yeung និង Him Law បង្ហាញភាពផ្អែមល្ហែមនៅប្រទេសអង់គ្លេស