នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងបញ្ជូនទៅតុលាការនៅរសៀលនេះ

(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀនមួយចំនួនធំ ទៅតុលាការនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីបានឃាត់ខ្លួននៅម្សិលមិញនេះ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ រង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងថា មានករណីជួញដូរថ្នាំញៀន កម្លាំងជំនាញការិយាល័យបានចុះស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ស្វាយ ពៅវេហា ហៅសីហា អាយុ២៥ឆ្នាំ រស់នៅភូមិស្តុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ព្រមទាំងដកហូតបានថ្នាំញៀនម៉ាទឹកកក២ថង់ធំ និងសម្ភារៈមួយចំនួនទៀត។

ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង និងបញ្ចូនទៅតុលាការនៅរសៀលនេះ ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្លាំងក្រុមល្បាតរបស់នគរបាលខណ្ឌទួលគោក និងកម្លាំងចុះបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌក្នុងខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ បានធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាក់ស្តែងរួមទាំងវត្ថុតាង​ពីិបទជួញដូរគ្រឿង ស្ថិតនៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២១ សង្កាត់បឹងកក់ទី២ ដោយដកហូតថ្នាំញៀនចំនួន២០កញ្ចប់។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថាជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ មាស សុចិត្រា ហៅ ចិត្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវលេខ៥៦៦ ក្រុមទី៩៤ភូមិ២១ សង្កាត់បឹងកក់ទី២។

តាមដំណើររឿង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ងប្រហែល២៣៖២០នាទី កម្លាំងក្រុមល្បាតរបស់​នគរបាល​ បានចេញល្បាតក្នុងមូលដ្ឋានខណ្ឌទួលគោ​កពិសេស​តាមតំបន់អាណាធិបតេយ្យ។

នៅពេលល្បាតដល់ចំណុចដូចខាងលើក៏បានជួបប្រទះជនសង្ស័យឈ្មោះ មាស សុចិត្រា កំពុងឈរលក់គ្រឿងញៀន រួចក៏ធ្វើការឃាត់ខ្លួនបានជាក់ស្តែង រួមជាមួយនឹងវត្ថុតាង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឈរធ្វើសកម្មភាពលក់គ្រឿងញៀន រួមទាំងទទួលស្គាល់ថាក្រាមពណ៌សថ្លា ដែលសង្ស័យជាសារជាតិញៀន ចំនួន២០ថង់តូច និងយ៉ាម៉ាចំនួន០១គ្រាប់​ពិតជារបស់ខ្លួនពិតប្រាកដមែន។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងបញ្ជូនទៅតុលាការនៅរសៀលនេះ

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងបញ្ជូនទៅតុលាការនៅរសៀលនេះ

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងបញ្ជូនទៅតុលាការនៅរសៀលនេះ