ជំងឺ​ដែល​អាច​ឆ្លង ពី​សត្វ​ចិញ្ចឹម​របស់​អ្នក​

ជំងឺ​ដែល​អាច​ឆ្លង ពី​សត្វ​ចិញ្ចឹម​របស់​អ្នក​

ភាគច្រើន សត្វ​ចិញ្ចឹម ត្រូវបាន​ម្ចាស់​ស្រឡាញ់ និង​ថ្នាក់ថ្នម​ដូច​ជា​កូន​ពួកគេ​អញ្ចឹង​។ សត្វ​ខ្លះ​រហូតដល់​ញ៉ាំ​អាហារ នៅ​លើ​តុ​ដូច​មនុស្ស​អញ្ជឹង ហើយ​គេង​ជា​លើ​គ្រែ​ជាមួយ​ម្ចាស់​ថែមទៀត​។ ប៉ុន្តែ ការ​ដែល​មាន​ភាពស្និទ្ធស្នាល ជាមួយ​សត្វ​បែបនេះ​ពេក ពិតជា​មិនល្អ​ចំពោះ​សុខភាព​មនុស្ស​ឡើយ​។ បើសិន​ជា​សត្វ​នោះ មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ទេ វា​អាច​នឹង​ចម្លងជំងឺ​ជាច្រើន ដល់​មនុស្ស​បាន​ដូច​ជា ៖

ឆ្កែ​
​ការប្រឈមមុខ​ដ៏​ធំ​បំផុត ដែល​ចិញ្ចឹមសត្វ​ឆ្កែ មិន​បាន​ចាក់​ថ្នាំ​ការពារ គឺ​គេ​អាច​ចម្លងជំងឺ​ឆ្កែឆ្គួតដ​ល់​មនុស្សបាន​។ ជំងឺ​នេះ​ឆ្លង​តាមរយៈ​សត្វ ដែល​មាន​ជំងឺ​ខាំ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​។ ជំងឺ​នេះ​ច្រើន​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ឆ្កែ ក៏​អាច​ចម្លង​ព្រូន​របស់​វា ដល់​មនុស្ស​បាន​ដែរ​។ ពង​ព្រូន​ទាំងនេះ ច្រើន​តែ​មាន​ក្នុង​លា​កមក​របស់​វា ហើយ​អ្នក​អាច​ឆ្លង​វា​បាន បើសិន​ជា​អ្នកដើរ​ជាន់ ដោយ​មិន​ពាក់​ស្បែកជើង ឬ​លាង​សម្អាត​ដៃជើង​បានល្អ​។

​ឆ្មា​
​ខណៈពេល​ដែល​ឆ្មា អាច​ចម្លងជំងឺ​ព្រូន​ដែរនោះ វា​ក៏​អាច​បង្ក​ជា​ជំងឺ​មួយ​ហៅថា ជំងឺ​ឆ្មា​ខ្វាច​បានដែរ​។ ជំងឺ​នេះ​បង្កឡើង​ដោយ បាក់តេរី​ម្យ៉ាង​ឈ្មោះថា Bartonella Henselae និង​ចម្លង​តាមរយៈ​ឆ្មា​ខាំ ឬ​ខ្វាច​។

សត្វ​សេក​ចិញ្ចឹម​
​ជំងឺ​មួយ​ឈ្មោះថា Psittacosis គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ ដែល​បង្កឡើង​ដោយ​ការប៉ះពាល់​នឹង​សត្វ​សេក​ចិញ្ចឹម​។ រោគសញ្ញា​របស់​ជំងឺ​នេះ មានដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ និង​ក្អក ដែល​កើត​យូរ​បំផុត ១ សប្តាហ៍​។ ជំងឺ​នេះ​ក៏​អាច​ប​បណ្តាល​ឲ្យ កើត​ជំងឺ​រលាក​សួត​ថែមទៀត​ផង​។

​អណ្តើក និង​សត្វ​ល្មូនផ្សេងៗ​ទៀត​
​សត្វ​អណ្តើក និង​ល្មូនផ្សេងៗ​ទៀត​ដូចជា ពស់ និង​បង្គួ​យ​ចិញ្ចឹម អាច​បណ្តាលឲ្យ​មាន​ជំងឺ​គ្រុនពោះវៀន​បាន​។ មនុស្ស​អាច​ឆ្លង​បាក់តេរី​បង្ក​ជំងឺ​នេះ តាមរយៈ​ការប៉ះពាល់​ផ្ទាល់ នឹង​សត្វ​នេះ​ផ្ទាល់ ឬ​ទឹក​ដែល​វា​ត្រាំ​។ សម្រាប់​មនុស្ស​ដែល​ងាយ​កើត​ជំងឺ ក៏​អាច​បណ្តាលឲ្យមាន​បញ្ហា​រលាក​សន្លាក់ និង​រលាក​ស្រោម​ខួរក្បាល​ថែមទៀត​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ជំងឺ​ដែល​អាច​ឆ្លង ពី​សត្វ​ចិញ្ចឹម​របស់​អ្នក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ជំងឺទូទៅ