ប្តីត្រូវគេសម្លាប់នៅតាមផ្លូវ, ប្រពន្ធកាន់រូបថត អំពាវនាវឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺ និងកណ្តាល ជួយរកឃាតក កុំឆ្លើយដាក់គ្នា

(កំពង់ស្ពឺ)៖ ស្រ្តីម្នាក់ដែលប្តីរបស់គាត់ ត្រូវបានគេសម្លាប់នៅតាមផ្លូវ ក្នុងស្រុកអង្គស្នូល ហើយត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុននោះ បានដើរកាន់រូបថតប្តី ដោយធ្វើការអំពាវនាវដល់ សមត្ថកិច្ចខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ មេត្តាជួយស្វែងរកជនបង្កមកផ្តន្ទាទោស ឆាប់ៗផង កុំឆ្លើយដាក់គ្នាទៅវិញទៅមក ដោយគ្មានការទទួលខុសត្រូវបែបនេះ។

ស្រ្តីរូបនេះមានឈ្មោះ សុខ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងលែង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្តីរបស់គាត់ឈ្មោះ សាំង វណ្ណ។ ស្រ្តីរូបនេះបានបញ្ជាក់ថា សពប្ដីរបស់គាត់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរចញ្ចើមផ្លូវ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ប៉ុន្ដែសមត្ថកិច្ចហាក់បីដូចជា គ្មានការទទួលខុសត្រូវសោះ ពេលដែលខ្លួនទៅសួរនាំរឿង ដាក់ពាក្យបណ្ដឹង បែរជាឆ្លើយដាក់គ្នាទៅវិញថា ម្តងឲ្យប្តឹងខាងកំពង់ស្ពឺ ម្តងឲ្យប្តឹងខាងខេត្តកណ្តាល ឬក៏សមត្ថកិច្ចគា្មនសមត្ថភាពក្នុងការធ្វើការងារនេះទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងប្រាប់អង្គភាព Fresh News ថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ម៉ោង១៥៖៣០នាទី កន្លងទៅ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើកាបង្ក្រាបករណីឃាតកម្មគិតទុកជាមុន សម្លាប់បុរស២នាក់ កាលពីវេលាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ ភូមិសាស្ត្រ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវវារីអគ្គីសនីសេសានក្រោម២ ចម្ងាយពីផ្លូវជាតិ៥០គីឡូម៉ត្រែ ដើរចូលព្រៃ០៤គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ត្រី អៀម វ៉ាន់ឌី បានបញ្ជាក់ថា ក្នុងការបង្ក្រាបនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ វីន ដា ភេទប្រុស អាយុ២១ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិកន្ទួត ឃុំកន្លួត ស្រុកចិត្របូរី ខេត្តក្រចេះ និងឈ្មោះ សំ ច័ន្ទធឿន ភេទប្រុស អាយុ២៣ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិត្រពាំងខ្ទុម ឃុំកន្ទួត ស្រុកចិត្របូរី ហើយមូលហេតុដែលឈានដល់មាន ករណីឃាតកម្មនេះ ដោយសារពួកគេមានគំនុំជាមួយគ្នា។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា កាលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ ភូមិសាស្ត្រ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង ផ្លូវវារីអគ្គីសនីសេសានក្រោម២ ចម្ងាយពីផ្លូវជាតិ៥០គីឡូម៉ត្រែ ដើរចូលព្រៃ០៤គីឡូម៉ែត្រ មានករណីឃាតកម្មប្រើកាំបិតផ្គាក់ កាប់ស្លាប់សពជនរងគ្រោះ២នាក់ ស្លាប់យ៉ាងអាណោចអាធ័មក្នុងព្រៃ ដែលជនរងគ្រោះ ឈ្មោះ ឃុន សុខបាន ភេទប្រុស អាយុ២៣ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិអណ្ដូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង ឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ២៥ ជាតិខ្មែរ មុខរបរកម្មករ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត