បែកធ្លាយកាន់តែច្បាស់ iPhone 7 Plus មានកាមេរ៉ាក្រោយ២ តែគ្មានរន្ធដោតកាស

បរទេស៖ យោងទៅតាមវីដេអូបែកធ្លាយទូរស័ព្ទ iPhone 7 Plus បានបង្ហាញយ៉ាងច្បាស់ថា ទូរស័ព្ទនេះនឹងបំពាក់មកជាមួយ នូវកាម៉េរាខាងក្រោយចំនួនពីរ ហើយមិនមានរន្ធដោតកាសទៀតនោះទេ។

ខ្សែវីដេអូបង្ហាញពីទូរស័ព្ទ iPhone 7 Plus ត្រូវបានគេបង្ហោះលើអ៊ិនធើណេត ដែលវាលេចឡើង ដើម្បីបញ្ជាក់ពីពាក្យចចាមអារ៉ាជាយូរមកហើយ លើទូរស័ព្ទមួយនេះ។ វីដេអូនេះបង្ហាញពីទូរស័ព្ទ iPhone 7 Plus ពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនៅក្នុងដៃរបស់មនុស្សម្នាក់ ដែលវាត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter ឈ្មោះ  Sonny Dickson ប៉ុន្តែត្រូវបានលុបចោលវិញមិនយូរប៉ុន្មាន​ ក្រោយពេលបង្ហោះរួច។ 

ក្នុងវីដេអូបែកធ្លាយនោះ គេឃើញមានឡែន (Len) កាមេរ៉ាចំនួនពីរនៅផ្នែកខាងក្រោយនៃទូរស័ព្ទ ហើយរង្វង់ជុំវិញកាមេរ៉ាត្រូវបានរចនាឡើងឲ្យមានសភាពផុសឡើងបន្តិចពីតួម៉ាស៊ីន។

ចំណែកនៅផ្នែកខាងក្រោមរបស់ទូរស័ព្ទ មានរន្ធសាកថ្មមួយនៅចំកណ្តាល តែមិនមានវត្តមានរន្ធដោតកាសដូចទូរស័ព្ទ iPhone ជំនាន់មុនឡើយ។

គួរបញ្ជាក់ថា ការលុបបំបាត់រន្ធដោតកាស​ នៅលើទូរស័ព្ទ iPhone 7 គឺជាព័ត៌មានចចាមអារ៉ាមដ៏ធំបំផុត ជុំវិញវត្តមានរបស់ទូរស័ព្ទ iPhone 7 ។

ទូរស័ព្ទស្មានហ្វូនជំនាន់ថ្មីរបស់ Apple ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ ទំនងជានឹងភ្ជាប់មកជាមួយកាសឥតខ្សែ ដែលគេស្គាល់ថា airpods ។ ហើយពាក្យចចាមអារ៉ាមពីការដកចេញ នូវជ័រប្លាស្ទិចពណ៌សដែលមាននៅលើទូរស័ព្ទជំនាន់ iPhone 6s ផ្នែកខាងក្រោយ ព្រមទាំងសមត្ថភាពមិនជ្រាបទឹក អាចជារឿងពិតនៅលើទូរស័ព្ទ iPhone 7 ផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បែកធ្លាយកាន់តែច្បាស់ iPhone 7 Plus មានកាមេរ៉ាក្រោយ២ តែគ្មានរន្ធដោតកាស

បែកធ្លាយកាន់តែច្បាស់ iPhone 7 Plus មានកាមេរ៉ាក្រោយ២ តែគ្មានរន្ធដោតកាស