បទ «ជាប់រវល់» កាលពីជាង១០ឆ្នាំមុន របស់សាន ផានិត គាស់កកាយឡើងវិញ ថត MV ជាថ្មី ឡូយអស់ស្ទះ! (មានវីដេអូ)

ភ្នំពេញ៖ ប៉ុន្មានម៉ោងមុននេះ បទចម្រៀងមួយបទ របស់តារាជើងចាស់លោក សាន ផានិត មានចំណងជើងថា«ជាប់រវល់» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លា កាលពីជាង១០ឆ្នាំមុន ត្រូវបានគាស់កកាយឡើងវិញ ថតវីដេអូ MV ចម្រៀងសាជាថ្មី ពិតជាអស្ចារ្យមែនទែន។

ជាការពិតណាស់ ការថតMVថ្មីបទ «ជាប់រវល់» របស់លោក សាន ផានិតនេះ ចូលរួមសម្តែងដោយលោក ហា វ៉ៃហាង និងកញ្ញា រីយ៉ា ដែលអ្នកទាំង២នាក់នេះ សុទ្ធសឹងតែជាតារាសម្តែងកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យផងដែរ។ 

មិនថាយ៉ាងណា ក្រឡេកមកមើល វីដេអូបទចម្រៀងដែលបានថតជាថ្មីនេះវិញម្តង គឺថាបើយើងធៀបទៅនឹង វីដេអូចម្រៀងកាលពីជាង១០ឆ្នាំមុន យើងអាចដឹងបានថា វាមានលក្ខណៈខុសគ្នាខ្លាំងមែនទែន ទៅនឹងវីដេអូចម្រៀងនាពេលបច្ចុប្បន្ន ទាំងក្រាហ្វិក និងបច្ចេកទេសថតជាដើម ព្រោះដោយសារតែសម័យមុន គឺមិនទាន់មានបច្ចេកវិទ្យាអ្វីទំនើប ដូចជាពេលបច្ចុប្បន្ននោះទេ។

អាស្រ័យហេតុនេះហើយ ទើបលោក សាន ផានិត រំពឹងថា តាមរយៈការថត MV​ថ្មីឡើងវិញ បទ «ជាប់រវល់» នេះផងដែរ នឹងអាចទាក់ទាញការចាប់អារម្មណ៍អ្នកគាំទ្រ ងាកមកចាប់អារម្មណ៍លើលោកជាថ្មីម្តងទៀត និងអាចចងចាំលោកជារៀងរហូត៕

ដូចនេះ កុំឲ្យខាតពេលយូរមកទស្សនា MV ចម្រៀងខាងក្រោមទាំងអស់គ្នា៖    

បទ«ជាប់រវល់» ដោយ សាន ផានិត (២០១៦)

បទ«ជាប់រវល់» ដោយ សាន ផានិត (កាលពីជាង១០ឆ្នាំមុន)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload