​ចម្ងល់​នានា អំពី​ការប្រើ​ថ្នាំ​ពន្យា​រកំណើត​

​ចម្ងល់​នានា អំពី​ការប្រើ​ថ្នាំ​ពន្យា​រកំណើត​

តើ​ពេល​ណា និង​គួរ​ប្រើប្រាស់ ថ្នាំ​គ្រាប់​ពន្យា​រកំណើត​ដូច​ម្តេចទៅ​?
​បើសិន​ជា​អ្នក​ចង់​ពន្យា​r​កំណើត អ្នក​គួរតែ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​នេះ រយៈពេល ៣ ទៅ ៤​ថ្ងៃ មុន​ពេល​ដឹង​ថា​មក​រដូវ ហើយ​បន្ត​រហូត​រាល់ថ្ងៃ តាម​ថ្ងៃ​ដែល​គេ​សរសេរ​លើ​បន្ទះ​ថ្នាំ​។ យ៉ាងណាមិញ ស្ត្រី​គួរតែ​ពិគ្រោះ​ជាមួយ អ្នកជំនាញ​ខាង​រោគ​ស្ត្រី​សិន មុន​ពេល​ប្រើ​ថ្នាំ​នេះ​។ នៅពេល​ដែល​ដឹង​ថា​អ្នក​ធាត់ រដូវ​មក​មិន​ទៀងទាត់ និង​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដែរ​នោះ គ្រូពេទ្យ​នឹង​ផ្តល់​នូវ​ថ្នាំ​ពន្យារកំណើត ឲ្យប្រើ​ប្រាស់ក្នុង​កម្រិត​មួយត្រឹ​ម​ត្រូវ ជាង​ធម្មតា​ជាមិនខាន​។
 

តើ​ខ្ញុំ​នឹង​មក​រដូវ​ទៀត​ទេ ក្រោយ​ពី​ខ្ញុំ​ឈប់​ប្រើ​ថ្នាំ​ពន្យា​រកំណើត​?
​នៅ​ពេល​អ្នក​ឈប់​ប្រើ​ថ្នាំ​ពន្យារកំណើត វា​នឹង​មាន​ការឈប់ ការបញ្ចេញ​អ័រម៉ូន​ក្នុង​រាងកាយ​ភ្លាម ដែល​ជាហេតុ​នាំឲ្យ​មាន​ការធ្លាក់ឈា​មរដូ​វបា​ន​។ ករណីខ្លះ អ្នក​អាច​នឹង​ធ្លាក់​ឈាមរដូវ​ភ្លាមៗ (​រយៈពេល​ពីរ​បី​ម៉ោង​) ក្រោយ​ពី​ឈប់​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត ហើយ​ខ្លះ​ទៀត អាច​នឹង​ត្រូវការ​ពេល ១០ ទៅ ១៥ ថ្ងៃ ទើប​មក​រដូវ​វិញ​។ រឿង​នេះ​មាន​ការប្រែប្រួល ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀង​មិន​ទៀងទាត់​ឡើយ​។ យ៉ាងណាមិញ បើសិនជា​រដូវ នៅតែ​មិន​មក​នៅ​រយៈពេល ១៥ ថ្ងៃក្រោយ​ឈប់​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ដើម្បី​រក​មូលហេតុ​របស់​វា​។

​តើ​ប្រើ​ថ្នាំ​ពន្យា​រ​កំណើត មាន​សុវត្ថិភាព​ទេ​? តើ​ខ្ញុំ​គួរប្រើ​យូរ​ប៉ុណ្ណា​ទៅ​?
​តាម​អ្នកជំនាញ​បានឲ្យដឹងថា ការប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត ក្នុង​ពេលវេលា​ណាមួយ​ត្រឹមត្រូវ វា​ពិតជា​រឿង​មួយ មាន​សុវត្ថិភាព​ណាស់​។ យ៉ាងណាមិញ ស្ត្រី​មិនគួរណា មាន​ទម្លាប់​ប្រើ​ថ្នាំ​ពន្យារកំណើត​រហូត​នោះ​ទេ ព្រោះ​វា​នឹង​ទៅ​ទប់ស្កាត់ វដ្ត​រដូវ​ធម្មជាតិរ​បស់​រាងកាយ​រហូត​បា​ន​។ យក​ល្អ ស្ត្រី​គួរតែ​ប្រើប្រាស់​ថ្នាំ​នេះ សម្រាប់​គ្រាន់តែ​គោលបំណង ពន្យា​r​កំណើត​ទៅ​បាន​ហើយ​។ ជាមួយគ្នានេះដែរ ការពន្យា​រ​កំណើត​បែបនេះ ក៏​អាច​បណ្តាល​ឲ្យ​ឈឺចាប់​ខ្លាំងក្លា​បានដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។