មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប់រួម​​​៩​រូប​​ ត្រូវ​ដក​តំណែង​ព្រោះ​មក​ធ្វើការ​យឺត​

​នាយក​​រដ្ឋមន្ត្រី​ និង​ជា​អនុ​ប្រធានាធិបតី​​​​ប្រទេស​អារ៉ាប់រួម​លោក​ Sheikh Mohammed bin Rashid al-Maktoum បាន​បណ្ដេញ​​​​​មន្ត្រី​ជាន់​ខ្ពស់​​​ ៩រូប ​​ចេញ​ពី​មុខ​តំណែង​ បន្ទាប់​​ពីលោក​​​ធ្វើ​​ដំណើរ​​​ទៅកាន់​ការិយាល័យ​រដ្ឋាភិបាល​​​​​​នៅ​ម៉ោង​ ៧៖៣០ព្រឹក​​​​ថ្ងៃ​​អាទិត្យ​​ តែ​ពុំ​ឃើញ​មាន​​​មន្ត្រី​ណា​ម្នាក់​​​មក​ធ្វើការ​។

 

មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប់រួម​​​៩​រូប​​ ត្រូវ​ដក​តំណែង​ព្រោះ​មក​ធ្វើការ​យឺត​

 

លោក​ Al-Maktoum បាន​ធ្វើ​​ដំណើរ​ទៅ​កាន់​ការិយាល័យ​​​​​នៅ​ទីក្រុង​ឌូបៃ​​​ ទាំង​ព្រឹក​​ដោយ​មិន​​ជម្រាប​​​ដំណឹង​ជា​មុន រួច​ឃើញ​ទិដ្ឋភាព​ស្ងាត់​បែប​នេះ​​​ធ្វើ​​ឲ្យ​លោក​ខឹង​យ៉ាង​ខ្លាំង​​​។ ​​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ធ្វើ​ការ​ធម្មតា​​​នៅ​អារ៉ាប់រួម។

 

បន្ទាប់​​​​​​​​ពី​ចុះ​ទៅ​ដល់​ផ្ទាល់​ រដ្ឋាភិបាល​​​លោក​បាន​បង្ហោះ​​​វីដេអូ​​​​មួយ​​នៅ​លើ​បណ្ដាញ​សង្គម​ Instragram ​បង្ហាញ​ពី​ការិយាល័យ​​​​​ទទេ​ស្អាត​​គ្មាន​​មន្ត្រី​ម្នាក់ ​ខណៈ​​ដល់​​​ម៉ោង​ធ្វើ​ការ​ហើយ​។

 

​ភ្លាម​ៗ​​​​​ក្រោយ​​​​ចុះ​ពិនិត្យ​​ ​លោក​ al-Maktoum បាន​ប្រកាស​​​​​​​បង្ខំ​​ឲ្យ​មន្ត្រី​ទាំង​ ៩​រូប​នោះ ​ចូលនិវត្តន៍​ដែល​​មាន​តួនាទី​ជា​​​នាយក​ និង​​​ជំនួយ​ការ​​​អគ្គនាយក​​​ ក្នុង​នាយកដ្ឋាន​​​​កិច្ចការ​ច្បាប់ និង​​​ផែនការ​។ នាយករដ្ឋមន្ត្រី​​ដដែល​ បាន​​​​​ថ្លែង​អំណរគុណ​​​​ដល់​​មន្ត្រី​ទាំង​នោះ ​​​​​​​ដែល​បាន​ខិត​​ខំ​​​​​​​​ធ្វើ​ការ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ​ប៉ុន្តែ​​​លោក​​ត្រូវ​​ការ​​អ្នក​ដឹក​នាំ​វ័យ​ក្មេង​ជំនាន់​​​ក្រោយ​​​វិញ ដើម្បី​​​ឲ្យ​ប្រទេស​​​​​អភិវឌ្ឍ​​ទៅ​មុខ​បន្ត​ទៀត​។

 

​ក្រោយ​​ចេញ​ពី​ការិយាល័យ​រដ្ឋាភិបាល​ លោក​ក៏​បាន​​​​ធ្វើ​ដំណើរ​​ទៅ​កាន់​​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ឌូបៃ​​ដែរ​ ​​ដើម្បី​​ចុះ​ត្រួត​ពិនិត្យ​​​មន្ត្រី​ធ្វើការ​ផ្ទាល់​ភ្នែក តែ​​មិន​ជួប​បញ្ហា​ឡើយ៕

 

នៅការិយាល័យ​រដ្ឋាភិបាល

محمد بن راشد يقوم بجولة ميدانية على الدوائر الحكومية بدبي في الصباح الباكر ومع بداية ساعات العمل تشمل: بلدية دبي ودائرة الأراضي والأملاك ودائرة التنمية الاقتصادية ومدرائها وكبار مسؤوليها لم يكونوا متواجدين

A video posted by Khalifa Saeed (@khalifasaeed) on

 

នៅព្រលាន​យន្តហោះ​អន្តរជាតិ​ឌូបៃ

محمد بن راشد يتفقد سير العمل في مطار دبي في صباح اليوم الباكر

A video posted by Khalifa Saeed (@khalifasaeed) on

 

 

ចុចអាន៖ សេដ្ឋី​អារ៉ាប់​ជិះ​ឡាន​ស្រោប​មាស​៤គ្រឿង​​​​​ចូល​ទីក្រុង​ឡុងដ៍​ ផ្អើល​​អស់​មហាជន

ចុចអាន​៖ សេដ្ឋី​អារ៉ាប់​លាង​ឡាន​តម្លៃ​ជាង១​លាន​ដុល្លារ​តាម​ផ្លូវ​នៅ​អង់គ្លេស

ចុចអាន៖ នំ​ខួប​កំណើត​គ្រួសារ​មហាសេដ្ឋី​អារ៉ាប់ តម្លៃ​ជាង​៧៤​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ឡេង ភារុណ
ប្រភព៖ businessinsider