តារា​ YouTube អាច​ធ្វើ​ជា​សេដ្ឋី​បាន​ ​ពេល​បង្ហោះ​វីដេអូ​ម្ដងៗ

​​​​​ក្រុមហ៊ុន​ឯកទេស​ផ្នែក​ស្ដង់ដារ​ផ្សាយ​ពាណិជ្ជកម្ម​ Captiv8 បាន​​បង្ហាញ​តួលេខ​ ថា​តារា​ល្បីៗ​លើ​ YouTube ម្នាក់​អាច​រក​ចំណូល​ជា​មធ្យម​ ១៨៧ ៥០០ ដុល្លារ ​សម្រាប់​ការ​បង្ហោះ​វីដេអូ​​មួយ​លើក។

 

តារា​ YouTube អាច​ធ្វើ​ជា​សេដ្ឋី​បាន​ ​ពេល​បង្ហោះ​វីដេអូ​ម្ដងៗ

 

ចំណូល​រាប់​សែន​ដុល្លារ​នេះ​ក៏​អាស្រ័យ​លើ​ចំនួន​ Subcriber ​នៃ​ Account YouTube​ ផង​ដែរ​ដោយ​ត្រូវ​​មាន​ចន្លោះ​ពី​ ៣-៧ លាន​នាក់។ សម្រាប់ Account ដែល​មាន​អ្នក​ Subcribe ពី​ ៥ ម៉ឺន – ៥ សែន​ នាក់ អាច​រក​ចំណូល​បាន​ដល់​​ ២ ៥០០ ដុល្លារ​ សម្រាប់​ការ​បង្ហោះ​វីដេអូ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ម្ដងៗ។

 

សម្រាប់​លើ​បណ្ដាញ​ Instagram ឯ​ណោះ​វិញ​ គណនី​មួយ​អាច​រក​ចំណូល​បាន​ជា​មធ្យម​ ៧៥ ០០០ ដុល្លារ​សម្រាប់​ការ​ផុស​ផ្សព្វផ្សាយ​ផលិត​មួយ​លើក​ នេះ​ប្រសិន​បើ​គណនី​​មាន​​ Follower ពី​ ៣-៧ លាន​នាក់។ ប្រសិន​បើ​មាន​ Follower ពី​ ៥ ម៉ឺន – ៥ សែន​ នាក់ អាច​រក​ចំណូល​បាន​​​ ១ ០០០ ដុល្លារ ពី​ការ​ផ្សាយ​ម្ដងៗ៕​​​​​​​

 

ចុច​អាន៖ មូលហេតុធំពីរ នាំឲ្យ iPhone SE លក់មិនទៅមុខ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​​​​​​​​​​ប្រភព៖ BBC