ចុងភៅម្នាក់​ ថ្លង់ស្តាប់មិនលឺ ក្រោយពីបរិភោគមីហឹរបំផុត ក្នុងលោក (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ ចុងភៅសញ្ជាតិអង់គ្លេស អាយុ២២ឆ្នាំ ដើមកំណើតឥណ្ឌូនេស៊ី ម្នាក់ឈ្មោះ Ben Sumadiwiria មកពីទីក្រុងឡុងដ៍ បានហូបមីជាមួយនឹងម្ទេសភ្នែកចាប (bird's eye chilis) ចំនួន១០០គ្រាប់។

ចុងភៅសញ្ជាតិអង់គ្លេសរូបនេះ បានហូបមីហីរបំផុតក្នុងពិភពលោក ដែលហីរខ្លាំងជាងទឹកម្ទេស Tabasco ដល់ទៅ៤០០០ដង បានថ្លង់ស្តាប់អ្វីមិនឭទាំងអស់ ជាង២នាទីក្រោយពេលហូបមីនោះរួច។ 

លោក Ben Sumadiwiria បានឲ្យដឹងថា លោកបានឃើញហាងលក់មីតូចមួយនៅតាមផ្លូវក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ លោកបន្តថា “មីមរណៈ“ នោះមានម្ទេសភ្នែកចាបចំនួន១០០គ្រាប់ លាយបញ្ចូលគ្នាក្នុងចានតែមួយ ដែលធ្វើឲ្យវាមានកម្រឹតហីរដល់ទៅ  ២០លាន Scoville (កម្រឹតវាស់ជាតិហីរ) បើប្រៀបធៀបទៅនឹងទឹកម្ទេសហីរ Tabasco មានកម្រឹតត្រឹមតែ៥០០០Scoville

ចុងភៅរូបនេះ បានថ្លែងថា «ខ្ញុំមិនចូលចិត្តរបស់ហឹរប៉ុន្មានទេ ប៉ុន្តែនៅពេលដែលមាននរណាម្នាក់ចង់ប្រកួតប្រជែងជាមួយខ្ញុំ ខ្ញុំមិនអាចថាទេបាននោះទេ។ បន្ទាប់ពីចាប់ផ្តើមញាំមីនោះភ្លាម ខ្ញុំបានបែកញើសជាខ្លាំង ហើយចាប់ផ្តើមវិលមុខ ក្រោយមកបានត្រាំក្បាលក្នុងទឹក រួចក៏ថ្លង់ស្តាប់អ្វីមិនឭជាង២នាទី»។ លោកបន្តថា «ខ្ញុំប្រែជាថ្លង់មួយសន្ទុះ ហើយមាត់ខ្ញុំក្តៅដូចដុតរាប់ម៉ោងឯណោះ»។ Ben បានផឹកទឹកជាច្រើនកែវ នៅតែមិនអាចបំបាត់ភាពហឹរពីក្នុងមាត់បានទៀត។

លោកបញ្ជាក់ថា «នេះគឺជារបស់ហឹរខ្លាំងបំផុតក្នុងលោក ដែលលោកមិនដែលបានញាំ ហើយភ្លាមៗបន្ទាប់ពីបានភ្លក់បន្តិចលោកបានបែកញើស ហើយមានអារម្មណ៍ថាឈឺបាត់ទៅហើយ»។

មនុស្សមួយចំនួន ដែលបានសាកល្បងញាំមីនេះ មិនអាចញាំអស់ទេ តែក៏មានអ្នកស្រុកក្នុងតំបន់មួយចំនួន​អាចញាំអស់ដែរ វាពិតជារឿងដ៏ឆ្កួតបំផុត។ លោក Ben Sumadiwiria បន្ថែម៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត