​អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ពីការហោះហើរឧទ្ធម្ភាចក្រក្នុងរាជធានីភ្នំពេញ

ចាប់ពីតាំងពីវេលាម៉ោងជាង១១ថ្ងៃត្រង់ រហូតមកដល់ម៉ោងជាង៦ល្ងាច ថ្ងៃទី៣១ សីហានេះ គេសង្កេតឃើញ មានឧទ្ធម្ភាចក្រជាច្រើនគ្រឿង បានហោះឆ្វែលចុះឡើង ពីលើដំបូលអគារ ក្នុងរាជធានីភ្នំពេញ លាន់លឺយ៉ាងសន្ធឹក។ សកម្មភាពបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនចាប់អារម្មណ៍ ដោយបានយល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះថា ជាសកម្មភាពដើម្បីបំភិតបំភ័យ ដល់ប្រជាពលរដ្ឋ មុនការចុះឈ្មោះបោះឆ្នោត និងខ្លះថា ការគំរាមដល់គណបក្សប្រឆាំង ព្រោះបានហោះហើរ រំលងទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

យ៉ាងណាក៏ដោយ បើតាមការអះអាងពីលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ជាសមយុទ្ធហ្វឹកហ្វឺនរបស់កងទ័ពកម្ពុជា ធ្វើឡើងរៀងរាល់១ឆ្នាំម្តង។ ការហ្វឹកហ្វឺននេះ មិនមែនធ្វើឡើងតែនៅក្នុងរាជធានីភ្នំពេញនោះទេ គឺមាននៅតាមបណ្តាខេត្តមួយចំនួនផ្សេងទៀត។ លោកឈុំ សុជាតិ បន្តថា សមយុទ្ធនេះ មានការចូលរួមទាំងកងទ័ពជើងគោក ទឹក និងជើងអាកាស។

សំឡេង

ដោយៈសៅ វិសាល

ប្រភព៖ វាយោ


Related Posts