ពាន​​ World Cup Soccer ​រំពឹង​បាន​៣២​ក្រុម ​រដូវ​កាល​នេះ

ពាន​រង្វាន់​មិន​អាជីព World Cup Soccer Cup 2016 ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​នៅ​ចុង​ខែ​នេះ ដោយ​រំពឹង​ថា​ទទួល​បាន​ក្រុម​ចូល​រួម​ចំនួន​៣២​ក្រុម ដើម្បី​បង្កើត​វា​ឱ្យ​ទៅ​ជា​ការ​ប្រកួត​តាម​ស្តង់ដារ​មួយ។

 

ពាន​​ World Cup Soccer ​រំពឹង​បាន​៣២​ក្រុម ​រដូវ​កាល​នេះ

 

លោក តេង ឃៀង ​អ្នក​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​បាន​និយាយ​ថា​បច្ចុប្បន្ន​មាន​ក្រុម​ចូល​រួម​ជិត​២០​ក្រុម​ហើយ ដោយ​ការ​ចុះ​ឈ្មោះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ។ ខណៈ​ដែល​តាម​គម្រោង​ពាន​រង្វាន់​មួយ​នេះ​រំពឹង​មាន​ក្រុម​ចុះ​ឈ្មោះ​ឱ្យ​បាន​៣២​ក្រុម ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​ប្រកួត​ទៅ​តាម​ស្ដង់ដារ​មួយ ដោយ​មាន​ការ​ប្រកួត​រយៈ​ពេល​ជិត​៤​ខែ​។ នេះ​មានន័យ​ថា​លោក ឃៀង ​សង្ឃឹម​ថា​មាន​ក្រុម​បាល់ទាត់​មិន​អាជីព​ផ្សេង​ទៀត ចូលរួម​ជាមួយ​លោក ដើម្បី​ដំណើរ​ការ​វា​ឱ្យ​កាន់​តែ​ពិសេស។​

 

ពាន​​ World Cup Soccer ​រំពឹង​បាន​៣២​ក្រុម ​រដូវ​កាល​នេះ

 

ពាន​រង្វាន់​មិន​អាជីព World Cup Soccer Cup 2016 ​នេះ ​ក្រុម​ដែល​ចូល​រួម​បង់​ប្រាក់​ត្រឹម​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ការ​ចុះ​ឈ្មោះ តែ​តម្រូវ​ឱ្យ​កក់​៥០​ដុល្លារ​បន្ថែម​ទៀត ហើយ​ប្រាក់​កក់​នេះ​ពេល​ប្រកួត​ចប់​ក្រុម​ទាំង​អស់​អាច​យក​វិញ​បាន។ ចំពោះ​ប្រាក់​រង្វាន់​វិញ ក្រុម​បាន​ចំណាត់​ថ្នាក់​លេខ​មួយ​នឹង​ទទួល​បាន​ ១​ពាន់​ដុល្លារ លេខ​២​បាន​៥០0​ដុល្លារ លេខ​៣​បាន​៣០០​ដុល្លារ និង​ក្រុម​លេខ​៤ ​បាន​២០០​ដុល្លារ។ លើស​ពី​នេះ ក៏​មាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ល្អ អ្នក​ស៊ុត​ច្រើន​ជាង​គេ និង​ផ្សេង​ៗ​ទៀត​ផង​ដែរ។

 

នេះ​ជា​ការ​បង្កើត​ពាន​រង្វាន់​ជា​លក្ខណៈ Cup ​ដំបូង​របស់​អ្នក​រៀប​ចំ​ខាង​លើ ហើយ​គោល​បំណង​ក្នុង​ការ​បង្កើត​នេះ​គឺ​ដើម្បី​ឱ្យ​យុវជន​យក​ពេល​ទំនេរ​មក​លេង​កីឡា មិន​ទៅ​ប្រព្រឹត្តិ​រឿង​ខុស​ឆ្គង៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ផ្ដល់ឱ្យ