Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool ​​ដែល​​ឡើង​​ដឹក​នាំ​ក្រុម​តាំង​ពី​ពាក់​កណ្ដាល​រដូវ​​កាល​មុន​ ​បាន​ជាប់​កំណត់ត្រា​លក់​​កីឡាករ​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ហង្ស​ក្រហម ​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​​រដូវ​ក្ដៅ​នេះ។

 

Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool

 

​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​ដែល​ចាក​​ចេញ​ទៅ​ក្លឹប​បារាំង​ Nice ​​នៅ​ថ្ងៃ​ចុង​ក្រោយ​យប់​មិញ​ ​បាន​ក្លាយ​ជា​កីឡាករ​ទី​​១៣​​​របស់​ Liverpool ​​ដែល​​ Klopp បញ្ចេញ​ចេញ​ពី​ក្លឹប ខណៈ​ដែល​​ចំនួន​នេះ​គឺ​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ហង្ស​ក្រហម ដែល​បង្កើត​ឡើង​រយៈពេល​១២៤​ឆ្នាំ ប៉ុន្តែ​ស្មើ​កំណត់ត្រា​កាល​ឆ្នាំ​២០០៥ ​(ចេញ​១៣​នាក់​ដូច​គ្នា)។

 

កីឡាករ​១៣​នាក់ ដែល​ Klopp បញ្ចេញ​​​រដូវ​កាល​នេះ​គឺ៖

 

១. Jose Enrique (ជម្រុះ​ចេញ​ពី​ក្លឹប)
២. Kolo Toure (Celtic) – ឥត​គិត​ថ្លៃ

 

Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool
៣. Jordan Rossiter (Rangers) – ២៥០​០០០​ផោន
៤. Joao Carlos Teixeira (FC Porto) – ២៥០​០០០​ផោន
៥. Jerome Sinclair (Watford) – ​៤​លាន​​ផោន
៦. Martin Skrtel (Fenerbahce) – ​៥,៥លាន​​ផោន

 

Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool
៧. Sergi Canos (Norwich) – ​២,៥លាន​​ផោន
៨. Jordon Ibe (Bournemouth) – ​១៥លាន​​ផោន
៩. Brad Smith (Bournemouth) – ​៣​លាន​​ផោន
១០. Christian Benteke (Crystal Palace) – ​៣២​លាន​​ផោន

 

Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool
១១. Joe Allen (Stoke) – ​១៣​លាន​​ផោន

 

Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool
១២. Luis Alberto (Lazio) – ​៤,៣​លាន​​ផោន
១៣. Mario Balotelli (Nice) – ​ឥត​គិត​ថ្លៃ

 

Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool

 

ក្រៅ​ពី​ចំនួន​ជម្រុះ​ចេញ​ និង​លក់​ចេញ​១៣​នាក់​​ខាង​លើ​នេះ​ Klopp ក៏​បាន​ឲ្យ​ក្លឹប​ផ្សេងៗ​ខ្ចី​ជើង​កីឡាករ​ក្មេងៗ​៨​នាក់​ផ្សេង​ទៀត​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ Lazar Markovic, Jon Flanagan, Allan Rodrigues de Souza, Ryan Kent…​ទៀត​ផង៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror

  • Klopp ​ជាប់​កំណត់ត្រា​លក់​កីឡាករ​​ច្រើន​បំផុត​ ប្រវត្តិសាស្ត្រ​ក្លឹប​ Liverpool已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:កីឡា