មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​​កីឡា​ជាតិ​កម្ពស់៩​ជាន់​ នឹង​រួចរាល់​ដើម​ឆ្នាំ​២០១៧​នេះ

​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ​ ដែល​​មាន​កម្ពស់​ចំនួន ៩​ជាន់​ដែល​​កំពុង​មាន​សកម្មភាព​មម៉ាញឹក​ក្នុង​ការ​សាង​​ នឹង​​រួចរាល់​នៅ​​ខែ​មេសា​ ឆ្នាំ​២០១៧ ​នៅ​ខាង​នេះ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។

 

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​​កីឡា​ជាតិ​កម្ពស់៩​ជាន់​ នឹង​រួចរាល់​ដើម​ឆ្នាំ​២០១៧​នេះ

 

បើ​តាម​ page ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ( MoEYS Cambodia ) ​​ថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ​ បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្កើត​ភាព​ងាយ​ស្រួល​ដល់​កីឡាករ​-​កីឡា​ការិនី ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ហាត់​ហ្វឹកហ្វឺន។ ក្រៅ​ពី​នេះ​ក៏​ដើម្បី​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត។​ ជាក់​ស្តែង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ជាតិ​ ដែល​​មាន​កម្ពស់​ចំនួន ៩​ជាន់​ដែល​​ស្ថិតនៅ​ខាងក្រោយទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​​រួចរាល់​នៅ​​ខែ​មេសា​ ឆ្នាំ​២០១៧ ​នៅ​ខាង​នេះ។

 

ក្រៅ​ពី​សាង​សង​មជ្ឈមណ្ឌល​កីឡា​នេះ ក៏​មាន​​កំពុង​សាង​សង់​សាល​ដំបូល​ទូក​​ពហុ​កីឡា​ថ្មី ​​កំពុង​សាង​សង់​ឡើង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ផង​ដែរ។ ការ​សាង​សង់​នេះ​អាច​បង្កើន​​លទ្ធភាព និង​សមត្ថភាព​​​​កីឡាករ-​កីឡា​ការិនីអាច​​​​ចូលរួម​​ប្រកួត​ព្រឹត្តិការណ៍​​លក្ខណៈ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​ការ​ចូលរួម​អភិវឌ្ឍ​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ​បាន៕

 

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​​កីឡា​ជាតិ​កម្ពស់៩​ជាន់​ នឹង​រួចរាល់​ដើម​ឆ្នាំ​២០១៧​នេះ

 

​ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​ និង​ប្រភព ៖ MoEYS Cambodia