ឆ្មាខ្មៅ Sunderland ទិញកីឡាករអន្តរជាតិហ្កាប៊ុន ១៣.៦លានផោន(មានវិដេអូ)

ឆ្មាខ្មៅ Sunderland បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលអន្តរជាតិរបស់ប្រទេស ហ្កាប៊ុន គឺកីឡាករ Didier Ndong ពីក្លិប Lorient ក្នុងតម្លៃខ្លួន ១៣.៦លានផោន ដែលជាតម្លៃខ្ពស់បំផុត ដែលក្លិប Sunderland ហ៊ានចំណាយសម្រាប់កីឡាកររូបនេះ។

Didier-Ndong

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានចុះកុងត្រាចំនួន ៥ឆ្នាំ លេងនៅកីឡដ្ឋាន Stadium of Light បន្ទាប់ពីចំណាយពេលលេងអស់ ១៨ខែជាមួយនិងក្លិបបារាំងនោះ។

ft-img-template

Ndong ចាប់ផ្តើមអាជីពបាល់ទាត់នៅក្នុងប្រទេស តង់សុនី ជាមួយក្លិប CS Sfaxien លេងបានចំនួន ៤០ប្រកួត មុនពេលផ្ទេរទៅលេងនៅ Lorient កាលពីខែមករា ឆ្នាំ ២០១៥ និងបានបង្ហាញខ្លួន ៤៦ប្រកួតឲ្យក្លិបលេងនៅលីក Ligue 1 នេះ៕

មានវិដេអូ Highlight របស់​ Didier Ndong

The post ឆ្មាខ្មៅ Sunderland ទិញកីឡាករអន្តរជាតិហ្កាប៊ុន ១៣.៦លានផោន(មានវិដេអូ) appeared first on CamboSport.