ត្រាំ និង​ហ៊ី​ឡា​រី ផ្អាក​ការឃោសនា​នៅ​ថ្ងៃ​ខួប​នៃ​ការវាយប្រហារ​ភេរវកម្ម ១១ កញ្ញា​ និពន្ធដោយ : សៅ ផលនិស្ស័យ       September-01-2016, 4:54 pm         32

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ត្រាំ និង​ហ៊ី​ឡា​រី ផ្អាក​ការឃោសនា​នៅ​ថ្ងៃ​ខួប​នៃ​ការវាយប្រហារ​ភេរវកម្ម ១១ កញ្ញា​​បេក្ខជន​ប្រធានាធិបតី​បក្ស​សា​ធាណ​រដ្ឋ​លោក ដូ​ណា​ល់ ត្រាំ និង បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស ផ្អាក​យុទ្ធនា​ការឃោសនា បោះឆ្នោត​នៅ​ថ្ងៃ ១១ កញ្ញា ដែលជា​ខួប​លើក​ទី ១៥​នៃ​ការវាយប្រហារ​ភេរវកម្ម​។ ការផ្អាក ការឃោសនា​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ខួប​និង​កាន់ទុក្ខ​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នេះ ។​

​សូម​ស្តា​ប់លោក សៅ ផល​និស្ស័យ ខាងក្រោម​៖

​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន សម្រេច​ផ្អាក​ការឃោសនា​នយោបាយ​មួយថ្ងៃ នៅ​ថ្ងៃ ១១ ខែកញ្ញា​ខាងមុខ ដើម្បី​រំលឹក​ខួប​លើក​ទី ១៥ នៃ​ការវាយប្រហារ​អាគារ​ពា​ណិ​ជ្ជ​កម្ម​ពិភពលោក​។  វា​ក៏​ជាការ​កាន់ទុក្ខ​សម្រាប់​ជនរងគ្រោះ​រាប់ពាន់នាក់​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះដែរ​។

​យោងតាម​សារព័ត៌មាន Politico ក្រុម​ឃោសនា​របស់​បក្ស​ទាំងពីរ​បានប្រកាសថា​នៅ ថ្ងៃ ១១ កញ្ញា​ខាងមុខនេះ ការ​ឃោ​នាសនា​នយោបាយ​តាម​ទូរទស្សន៍​មិនមាន​ឡើយ ហើយ​វា​ក៏​គ្មាន​ការជជែក​ដេញដោល​ខាង​ផ្នែក​នយោបាយ រវាង​បក្ស​ទាំងពីរ​ឡើយ​។ អាច​ថា ការសម្រេចចិត្ត​នេះ​ធ្វើតាម លោក George W.Bush និង​លោក ច​ន ឃែ​រី កាលពី​ឆ្នាំ ២០០៤ ។​

​ទោះជា​យ៉ាងណា​ក៏ដោយចុះ  កន្លងមក ការឃោសនាបោះឆ្នោត ប្រធានាធិបតី​ពីរដង​ក្នុង​ឆ្នាំ ២០០៨ និង ២០១២ ត្រូវបាន​គេ​រៀបចំ​ជាធម្មតា​នៅ​ថ្ងៃ ១១ កញ្ញា គ្រាន់តែ​បេក្ខជន​ប្រធានាធិបតី​យក​បញ្ហា​នេះ និង​អ្នកស្លាប់​ដោយសារ​ការវាយប្រហារ​ភេរវកម្ម​ជា​ប្រធានបទ​។ 

​ក្នុង​ឆ្នាំ ២០០៨ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក John McCain បាន​បើក​យុទ្ធនាការ​ឃោ​នា​នយោបាយ​ជុំគ្នា​នៅ​ទីតាំង​អាគារ​ពាណិជ្ជកម្ម មុន​ពេលដែល​អាគារ​សេរីភាព​ត្រូវបាន​គេ​សាងសង់ឡើង​។ ហើយ​ក្នុង​ឆ្នាំ ២០១២ លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក Mitt Romney បានរៀបចំ​យុទ្ធនាការ​ពីរ​កន្លែង​ផ្សេងៗ​គ្នា ដោយ​បេក្ខជន​ទាំងពីរ​នាក់​ផ្តោតលើ​ការចងចាំ និង​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ផង​។​

​តាមពិតទៅ​វា​អាចមាន​ហេតុផល​ច្រើន នៅ​ពីក្រោយ​ការសម្រេច​ផ្អាក​ការឃោសនា​មួយថ្ងៃ ចំ​ថ្ងៃ​រំលឹក​ខួប ១១ កញ្ញា​។ ហេតុផល​មួយ​គឺ ខួប​លើក​ទី ១៥ នឹងត្រូវ​ធ្វើឡើង​ចំ​ថ្ងៃអាទិត្យ​។ ហើយ​ហេតុផល​សំខាន់​មួយទៀត​គឺ​ស្ថានភាព​នៅ​ឆ្នាំ ២០១៦ វា​ខុសពី​ឆ្នាំ ២០១២ និង​ឆ្នាំ ២០០៨​។ 

​ការឃោសនាបោះឆ្នោត​ឆ្នាំ ២០១២ ការផ្តោត​លើ​បញ្ហា​វាយប្រហារ​ភេរវកម្ម ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​សាធារណជន​អាមេរិក ព្រោះ​វា​ទើប​មានការ​វាយប្រហារ​លើ​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង ទ្រី​បូ​លី ប្រទេស​លី​ប៊ី​ដែល​សម្លាប់​កងសន្តិសុខ​អាមេរិក​បីនាក់ និង​ឯកអគ្គរដ្ឋទូត​ម្នាក់​ផង​។ ប៉ុន្តែ​ឆ្នាំ ២០១៦ នេះ បញ្ហា​នេះ​ហាក់​មិនសូវ​រសើប និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​ឡើយ​៕