មាស សុខសោភា ភ្ញាក់ផ្អើលហួសថ្លែង ពេលទទួលបានកាដូដ៏ពិសេសបែបនេះ (មានវីដេអូ)

6 Videos


ក្នុងជំនួបឥតព្រាងទុកមួយ កំពូលតារាចម្រៀងលំដាប់ប្រទេស មាស សុខសោភា ដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ត្រូវបានក្រុមហ៊ុនទូរស័ព្ទ HUAWEI បង្កភាពភ្ញាក់ផ្អើលមួយដល់នាង ដែលធ្វើឲ្យនាងសប្បាយចិត្តជាពន់ពេករហូតដល់បិទមាត់មិនជិត ។

មាស សុខសោភា ភ្ញាក់ផ្អើលហួសថ្លែង ពេលទទួលបានកាដូដ៏ពិសេសបែបនេះ (មានវីដេអូ)

ក្នុងជំនួបឥតព្រាងទុកនេះដែរ ក្រុមហ៊ុន Huawei បានរំឭកឡើងវិញនូវអនុស្សាវរីយ៍ចាស់ខ្លះៗ ជាមួយនឹងតារា ចម្រៀងខ្មែរ មាស សុខសោភា ដោយចាប់ផ្តើមពីរូបថត ១ សន្លឹកដែលថតរួមគ្នាជាមួយនាងក្នុងឱកាស ដែលក្រុមហ៊ុន Huawei បើកសម្ពោធទូរស័ព្ទស៊េរីថ្មីថ្នាក់តំបន់នៅឯប្រទេសថៃ ។ ពេលនោះ Huawei ក៏បាន ណែនាំនាងឲ្យចូលរួមសម្តែងជាមួយនឹងកំពូលតារាដ៏ល្បីនៅថៃគឺលោក អេឡិច ដែលជាតំណាងចែកចាយរបស់ Huawei ម្នាក់ប្រចាំប្រទេសថៃផងដែរ ។

មាស សុខសោភា ភ្ញាក់ផ្អើលហួសថ្លែង ពេលទទួលបានកាដូដ៏ពិសេសបែបនេះ (មានវីដេអូ)

ក្នុងជំនួបដែលមិនបានឲ្យដឹងទុកជា មុននេះ Huawei ក៏បានជូនកាដូបង្កភាពភ្ញាក់ផ្អើលមួយដល់នាងដែរ គឺទូរស័ព្ទស៊េរីថ្មីម៉ូឌែល Huawei P9 Plus មួយគ្រឿងយ៉ាងថ្មីសន្លាង ដែលបានរចនាឡើងជាពិសេសតែមួយគ្មានពីសម្រាប់នាង ដោយនៅលើ ខ្នងទូរស័ព្ទនោះបានរចនាឡូហ្គោរូបបេះដូង រួមជាមួយនឹងហត្ថលេខារបស់ មាស សុខសោភា ផ្ទាល់ថែមទៀតផង ។

មាស សុខសោភា ភ្ញាក់ផ្អើលហួសថ្លែង ពេលទទួលបានកាដូដ៏ពិសេសបែបនេះ (មានវីដេអូ)

គួររំឭកថា មាស សុខសោភា គឺជាតារាចម្រៀងដ៏ល្បីម្នាក់ដែលត្រូវបានក្រុមហ៊ុន Huawei ជ្រើសរើសយកធ្វើជាទូតសុឆន្ទះតំណាងឲ្យក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ៕

ជួន នូវ

មាស សុខសោភា ភ្ញាក់ផ្អើលហួសថ្លែង ពេលទទួលបានកាដូដ៏ពិសេសបែបនេះ (មានវីដេអូ)មាស សុខសោភា ភ្ញាក់ផ្អើលហួសថ្លែង ពេលទទួលបានកាដូដ៏ពិសេសបែបនេះ (មានវីដេអូ)