កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន នឹងរកឃើញម្ចាស់ជ័យលាភី នៅយប់ថ្ងៃសុក្រនេះ

«មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ភីអិនអិន នឹងរកឃើញម្ចាស់ជ័យលាភីនៅយប់ថ្ងៃសុក្រ ទី០២ ខែកញ្ញា នេះ។

សប្តាហ៍នេះ គឺជាសប្តាហ៍ទី៩ ហើយក៏ជាសប្តាហ៍ចុងក្រោយនៃ កម្មវិធីមុខរបរខ្ញុំរដូវកាលទីពីររបស់ភីអិនអិន ផងដែរ។

កម្មវិធីតម្រូវឲ្យបេក្ខជនដែលនៅសល់ចំនួនបីរូបចុងក្រោយ គឺបេក្ខជន សែស សុភ័ក្រ្ត បេក្ខជន សា សុវណ្ណឌី និងបេក្ខនារី កែវ សិរីរត្នន៍ ប្រកួតលើ៣វិញ្ញាសាជាប់ៗគ្នាដើម្បីរកអ្នកដែលមានសមត្ថភាពចុងក្រោយគេ ដែលអាចឈ្នះវិញ្ញាសាទាំង៣នេះដោយទទួលបានពិន្ទុច្រើនជាងគេ ពីគណៈកម្មាការ។

វិញ្ញាទាំង៣នោះរួមមាន៖
វិញ្ញាសាទី១៖ ធ្វើការនៅក្នុងភោជនីយដ្ឋាន ដោយធ្វើជាចុងភៅម្ហូបអឺរ៉ុប
វិញ្ញាសាទី២៖ ធ្វើជាអ្នកបម្រើសេវាកម្មនៅក្នុងហាងសាច់អាំងមួយកន្លែង ដែលបេក្ខជនទាំងបីត្រូវអនុវត្តផ្ទាល់ ជាមួយអតិថិជនពិត។
វិញ្ញាសាសំខាន់ចុងក្រោយ៖ គឺការនិយាយជាសាធារណៈ។

ពួកគេទាំងបីនាក់នឹងនិយាយទៅកាន់សិស្សចំនួន ១២០នាក់នៅក្នុងសាកលវិទ្យាល័យមួយក្រោមប្រធានបទ៖ «ហេតុអ្វីខ្ញុំជាបេក្ខជន ដែលសាកសមនឹងឈ្នះ ក្នុងកម្មវិធីមុខរបរខ្ញុំរដូវកាលទី២ និងទទួលបានទឹកប្រាក់២០លានរៀល»?  

កាលពីសប្តាហ៍មុន កម្មវិធីបានបាត់បង់បេក្ខជន ជ័យ មានលាភ ដែលជាបេក្ខជនទីប្រាំពីរ ត្រូវបានជម្រុះចេញពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរនេះ។

សែស សុភ័ក្រ្ត បេក្ខនារី កែវ សិរីរត្នន៍ និងបេក្ខជន សា សុវណ្ណឌី មនុស្សជាច្រើនគិតថាអ្នក ដែលនឹងទទួលបានជ័យលាភី ក្នុងកម្មវិធីមុខរបរខ្ញុំរដូវកាលទីពីរ និងទទួលបានទឹកប្រាក់២០លានរៀល គឺសែស សុភ័ក្រ្ត។

«មុខរបរខ្ញុំ» រដូវកាលទីពីរនឹងមកដល់ទីបញ្ចប់នៅយប់ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នេះហើយ។ កម្មវិធីនេះបានចាប់ផ្តើមចាក់ផ្សាយ ជាលើកដំបូងកាលពីថ្ងៃចន្ទ ទី០៤ ខែកក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើ ការប្រកួតប្រជែងពិតប្រាកដមួយទៅ ក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយស មកពីវិស័យខុសៗគ្នាចូលរួមនិយាយ ពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារ ប្រកួតប្រជែងគ្នា ដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន នឹងរកឃើញម្ចាស់ជ័យលាភី នៅយប់ថ្ងៃសុក្រនេះ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន នឹងរកឃើញម្ចាស់ជ័យលាភី នៅយប់ថ្ងៃសុក្រនេះ

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ភីអិនអិន នឹងរកឃើញម្ចាស់ជ័យលាភី នៅយប់ថ្ងៃសុក្រនេះ