ក្មេងប្រុស​ស្រី​ចំនួន​៤​នាក់​ចុះ​ងូតទឹក​ស្ទឹង​សង្កែ​លង់ទឹក​ស្លាប់​២​នាក់ និង​២​នាក់​ទៀត​ជួយសង្គ្រោះ​ទាន់ពេលវេលា

ខេត្តបាត់ដំបង៖ ក្មេងប្រុសស្រីចំនួន២នាក់លង់ទីកស្លាប និង២នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចនគរបាលជួយសង្គ្រោះទាន់ពេលហើយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលវេលាម៉ោង១៦ និង២០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នៅចំណុចដងស្ទឹងសង្កែខាងត្បូងស្ពានថ្មថ្មី ក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង។ មន្ត្រីនគរបាលបានឲ្យដឹងថាក្មេងប្រុសស្រីទាំង ៤នាក់ខណៈចុះទៅលេងទឹកស្ទឹងសង្កែស្រាប់តែទឹកហូរគួចបណ្ដាលឲ្យលង់ស្លាប់២នាក់ និង២នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលា។

KA-01-09-2016-16

 

ក្មេងដែលលង់ទឹកស្លាប់មាន៖ទី១-ឈ្មោះ វ៉ាន់ ចាន់ហៃភេទប្រុស អាយុ ១០ ឆ្នាំមានទីលំផ្ទះលេខ ១២៩ ក្រុមទី ៦ ភូមិ ព្រែកមហាទេពសង្កាត់ស្វាយប៉ោ រស់នៅជាមួយជីដូន ឈ្មោះលឿតលន់ អាយុ ៧១ឆ្នាំ ។ ទី២-ឈ្មោះ វឿត ណារី ភេទប្រុសអាយុ១៣ឆ្នាំ មានទីលំនៅ ក្រុមទី៦ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុង បាត់ដំបង។ ឱពុកឈ្មោះ រ៉ាន់ រឿត អាយុ ៣៩ឆ្នាំ ។ ដោយឡែកក្មេងប្រុសស្រីរងគ្រោះ២នាក់ទៀត ដែលសង្គ្រោះ ទាន់ពេល មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ៕

KA-01-09-2016-15
KA-01-09-2016-18