មិន​សប្បាយ​ចិត្ត​មែនទេ?​ឈប់​ចំណាយ​ពេល​រអ៊ូ​ទៀត​ទៅ​ ​ហើយ​ប្រើ​វិធី​ទាំង​៥​​នេះ​ដើម្បី​ផ្លាស់ប្ដូរ

មិន​សប្បាយ​ចិត្ត​មែនទេ?​ឈប់​ចំណាយ​ពេល​រអ៊ូ​ទៀត​ទៅ​ ​ហើយ​ប្រើ​វិធី​ទាំង​៥​​នេះ​ដើម្បី​ផ្លាស់ប្ដូរ

មិនខ្វល់ថាអ្នកគិតថា សុភមង្គលជាផ្នែកមួយនៃចិត្ត ឬ ក៏ជាសកម្មភាពនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកមិនអាចមានសុភមង្គលដោយចៃដន្យនោះទេ មានន័យវា វាត្រូវតែកើតចេញពីដៃទាំងពីររបស់អ្នក គឺមានតែអ្នកប៉ុណ្ណោះដែលអាសាងសុភមង្គលឲ្យខ្លួនឯងបាន។ អនុវត្តតាមជំហានទាំងនេះ អ្នកអាចក្លាយជាមនុស្សរីករាយ៖

១) ដឹងថាអ្វីជាសុភមង្គល៖ អ្នកមិនអាចសប្បាយចិត្តឡើយ ប្រសិនបើអ្នកមិនដឹងថា សុភមង្គលជាអ្វី ។ មនុស្សជាច្រើន មិនអាចបែងចែករវាងសុភមង្គលនិង អពមង្គល ។ ពួកគេមានទំនោរទៅស្ដីបន្ទោសទៅលើស្ថានភាពរបស់ពួកគេ និង សាច់ញាតិទៅវិញ ចំពោះរឿងហេតុដែកបានកើតឡើង។ ដូច្នេះជម្រើសដ៏ល្អ អ្នកត្រូវតែដឹងច្បាស់ថា អ្វីជាសុភមង្គលរបស់អ្នក ហើយត្រូវបង្កើតវាដោយវិធីណា។

២)លុបចោលនូវភាពអវិជ្ជមានចេញពីជីវិត៖ អ្វីដែលត្រូវធ្វើឱ្យអ្នកមិនសប្បាយចិត្ត ? រៀនកំណត់នូវអ្វីដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត។ វាអាចជាការងារដែលអ្នកមិនស្រឡាញ់។

៣)រកមើលអ្វីដែលវិជ្ជមាននៅក្នុងជីវិតរបស់អ្នក៖ នៅពេលដែលរឿងអវិជ្ជមានត្រូវបានបោះចោល ព្យាយាមរកមើល រឿងវិជ្ជមាននៅក្នុងជីវិតរបស់អ្នក។

៤)អោយតម្លៃពេលបច្ចុប្បន្ន៖ ជាច្រើនដង  អ្វីដែលអាចកាត់បន្ថយថាមពលនិងសុភមង្គលវិជ្ជមានរបស់យើងអាចជាការព្រួយបារម្ភខ្លាំងចំពោះរឿងអនាគត។ យើងអាចគ្រប់គ្រងពេលវេលាបច្ចុប្បន្នហើយធ្វើវាអោយបានល្អ។

៥)ត្រូវតែសកម្ម៖ មានមនុស្សជាច្រើនបង្អង់ និងមិនអនុវត្តតាមការគិត។ ទោះជាយ៉ាងណា  មានគម្រោងនិងក្តីសុបិនគឺមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវតែមាន សកម្មភាពនិងធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់អ្នកទើបអាចសម្រេចបាន៕

ប្រភព ៖ bizkhmer

  • មិន​សប្បាយ​ចិត្ត​មែនទេ?​ឈប់​ចំណាយ​ពេល​រអ៊ូ​ទៀត​ទៅ​ ​ហើយ​ប្រើ​វិធី​ទាំង​៥​​នេះ​ដើម្បី​ផ្លាស់ប្ដូរ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:ចំនេះដឹង
Tags: