Lamborghini​ ​កង់​ ​៦​ ​រាង​ប្លែក​ទាក់ចិត្ត​

ប្រិយមិត្ត​ដឹង​ហើយ​ថា​ ​Lamborghini​ ​ជា​ម៉ាក​រថយន្ត​ស្ព័រ​ដ៏​ទំនើប​ ​ដែល​មាន​ម៉ាស៊ីន​ខ្លាំង​ ​រាង​ឡូយ​ ​ហើយ​មនុស្ស​ជា​ច្រើន​តែង​ស្រមៃ​ចង់​បាន។

 

Lamborghini​ ​កង់​ ​៦​ ​រាង​ប្លែក​ទាក់ចិត្ត​

Lamborghini Aventador

 

តែ​ប្រិយមិត្ត​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ក្រោយ​ឃើញ​រថយន្ត​ម៉ាក​នេះ​ក្លាយ​ជា​ប្រភេទ​ ​២​ ​បាំង​កន្លះ​ ​ហើយ​មាន​កង់​ដល់​ទៅ​ ​៦​ ។ យ៉ាង​ណា​រថយន្ត​នេះ​គ្រាន់​ជា​ផលិតផល​គំរូ​ព្រាង​ ​ម៉ូដែល​ ​Urus 6×6​ ​ដែល​អាច​នឹង​ផលិត​ប៉ុណ្ណោះ​ ​ខណៈ​ដែល​រូប​គំរូ​នេះ​មាន​រាង​ស្រដៀង​ ​Mercedes​ ​AMG​ ​G63​ ​6×6។

 

Lamborghini​ ​កង់​ ​៦​ ​រាង​ប្លែក​ទាក់ចិត្ត​

Lamborghini Urus 6×6

 

ការ​ចេញ​រាង​គំរូ​នេះ​ជា​ស្នាដៃ​របស់​អ្នក​គាំទ្រ​ ​Lamborghini​ ​ដែល​ពួក​គេ​ចង់​ឲ្យ​ក្រុមហ៊ុន​នេះ​ផលិត​រថយន្ត​កង់​ ​៦​ ​ទៅ​ប្រជែង​ជា​មួយ​ ​Mercedes​ ​ខណៈ​ពួក​គេ​បន្ថែម​ថា​ ​អាល្លឺម៉ង់​ ​(Mercedes)​ ​អាច​ធ្វើ​បាន​ដូច​នេះ​ ​អ៊ីតាលី​ ​(Lamborghini)ក៏​អាច​ធ្វើ​បាន៕

 

Lamborghini​ ​កង់​ ​៦​ ​រាង​ប្លែក​ទាក់ចិត្ត​Mercedes​ ​AMG​ ​G63​ ​6×6

 

អាន​បន្ត​ ​៖​ ​Laptop ដំបូង​គេ​​ក្នុង​លោក​មាន​អេក្រង់​កោង​ លេង​ហ្គេម​កាន់​តែ​ស្រួល​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​carscoops