ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ការទទួលខុសត្រូវទំាងអស់លើប័ណ្ណការងារជនបរទេសទៅឲ្យក្រុមហ៊ុន អុី-សឹលូសិន (ខេមបូឌា) E-Solutions (Cambodia) Co.នៅក្នុងថ្ងៃនេះ ដោយបន្សល់ទុកនូវសំណួរមិនទាន់មានចម្លើយជាច្រើនពាក់ព័ន្ធក្រុមហ៊ុនឯកជននេះ ដែលនឹងដំណើរការ ផលិត និងចែកចាយប័ណ្ណការងារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនឆ្លើយសំណួរឡើយពាក់ព័ន្ធក្រុមហ៊ុននេះ និងថា តើនរណាជាម្ចាស់ ឬថា តើហេតុអ្វីបានជាក្រុមហ៊ុននេះនៅមិនទាន់មានគេហទំព័រ មួយថ្ងៃមុនពេលក្រុមហ៊ុននេះត្រូវអនុញ្ញាតឲ្យគ្រប់គ្រងដំណើរការដាក់ពាក្យសុំប័ណ្ណការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ តែលោក បែរជាបង្វែរសំណួរទាំងអស់ទៅកាន់ប្រកាសចុះហត្ថលេខាកាលពីដើមខែនេះដែលកំណត់ចំពោះដំណើរការនេះទៅវិញ។ យោងតាមប្រកាសចុះកាលបរិច្ឆេទថ្ងៃទី១៧ ខែសីហា ជនបរទេសដែលធ្វើការនៅក្នុងប្រទេសកម្ពុជា ឥឡូវ តម្រូវឲ្យដាក់ពាក្យសុំប័ណ្ណការងារនិងសៀវភៅការងារតាមរយៈគេហទំព័រ www.fwcms.mlvt.gov.khដែលគ្រប់គ្រងដោយក្រុមហ៊ុន អុី-សឹលូសិន ដោយត្រូវ បង់៣០ដុល្លារសម្រាប់មួយសំណើ។ គេហទំព័រនេះ មិនទាន់មានទេគិតមកដល់យប់មិញនេះ។ ប្រកាសនេះបានលើកឡើងថា ក្រុមហ៊ុន អុី-សឹលូសិន នឹងផលិត រួចផ្ញើប័ណ្ណការងារឬ សៀវ ភៅការងារជូនសាមីជនដែលជាជនបរទេស និងតាមដានទន្និន័យប័ណ្ណការងារជនបរទេសជំនួសក្រសួង។ ប្រកាសនេះបានលើកឡើងទៀតថា ក្រុមហ៊ុននីមួយៗមានពេលរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅក្នុងការបំពេញបែបបទស្នើសុំកូតាប្រើប្រាស់ហត្ថពលកម្មបរទេស ហើយត្រូវបង់ថ្លៃ៣០ដុល្លារ។ ពេលពាក្យសុំរបស់ក្រុមហ៊ុនត្រូវបានយល់ព្រម ជនបរទេសដែលធ្វើការនៅកម្ពុជាអាចដាក់ពាក្យសុំប័ណ្ណការងារនិងសៀវភៅការងារបានដោយផ្ទាល់តាមរយៈគេហទំព័រថ្មីនេះ។ រដ្ឋាភិបាលរក្សាសិទ្ធិធ្វើអន្តរាគមន៍នៅក្នុងដំណើរការនេះ។ […]

The post ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ appeared first on The Cambodia Daily.