Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)

6 Videos


ថ្មីៗនេះកំពូលតារាសម្ដែងកូនកាត់ពីរសាសន៍ Marian Rivera បានបង្ហាញវីដេអូឃ្លីបរយៈពេលជាង ៤០ វិនាទីនៅលើទំព័រហ្វេសប៊ុករបស់នាង ដោយក្នុងវីដេអូឃ្លីបនោះគឺជាសកម្មភាពបង្ហាញក្បាច់រាំដ៏គួរឲ្យស្រឡាញ់របស់នាងជាមួយក្រុមអ្នកគាំទ្រនៅទីសាធារណៈ ។

Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)

វីដេអូឃ្លីបរបស់តារាស្រីហ្វ៊ីលីពីនកូនមួយនេះទៀតសោត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង ហើយត្រឹមតែរយៈពេល ១ ថ្ងៃ វីដេអូឃ្លីបមួយនេះមានអ្នកចូលទស្សនារហូតដល់លើសពី ៧០ ម៉ឺនអ្នកឯណោះ ។

Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)

គួររំឭកដែរថា តារាស្រីកូនកាត់អេស្ប៉ាញ-ហ្វ៊ីលីពីន នាង Marian Rivera ត្រូវបានទស្សនិកជនហៅឈ្មោះថា Marimar ។ នាងបានកើតក្នុងឆ្នាំ ១៩៨៤ នៅលើទឹកដីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញហើយបើគិតមកទល់ពេលនេះគឺមានអាយុ ៣២ ឆ្នាំហើយ ។

Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)

នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៤ Marian Rivera បានចូលរោងការជាមួយតារាប្រុសដ៏ល្បីលោក Dingdong Dantes ហើយមកទល់នឹងពេលបច្ចុប្បន្នគូស្នេហ៍តារាប្រុសស្រីដ៏ល្បីល្បាញខាងលើនេះបានទទួលចំណងដៃកូនស្រីម្នាក់ដែលមានឈ្មោះថា Maria Letizia ៕

( ប្រភព ៖ ហ្វេសប៊ុក ) កុសល

Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)Marian Rivera រាំកាច់ក្បាច់តាមសាធារណៈ ធ្វើឱ្យផ្អើលអ្នកគាំទ្រ (មានវីដេអូ)