ពិតឬមិនពិត នេះជាមូលហេតុនាំឲ្យមនុស្សលង់ទឹកស្លាប់នៅខេត្តព្រះសីហនុ?

ថ្មីៗកន្លងទៅ មានការកើតឡើងនូវបាតុភូតគួរឲ្យព្រឺខ្លាចជាខ្លាំងពោលគឺអ្នកទៅលេង សមុទ្ទបាន លង់ទឹកស្លាប់ជាបន្តបន្ទាប់ធ្វើឲ្យគេមានការភ័យខ្លាចមិនសូវហ៊ានទៅលេងសមុទ្ទព្រមទាំងមានការលេចឮថាដោយសារតែមានអ្នកយករូបព្រះព្រហ្មដាក់ចូលទៅក្នុងបាតសមុទ្ទទើបមានហេតុភេទដូចនេះ ។

ពិតឬមិនពិត នេះជាមូលហេតុនាំឲ្យមនុស្សលង់ទឹកស្លាប់នៅខេត្តព្រះសីហនុ?

បើតាមអ្នកស្រី កែវ ច័ន្ទបូរណ៍បានសរសេរបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកបាន រៀបរាប់ជុំវិញករណីជំនឿជាហូរហែថា៖ ចម្ងល់ខ្លះៗ សម្រាប់ពិចារណាលេងៗ ៖ប៉ុន្មានថ្ងៃនេះមានការភ្ញាក់ផ្អើលជាខ្លាំងទាក់ទង ទៅនឹង ការលង់ ទឹកស្លាប់ របស់មនុស្សច្រើនគ្នា នៅកោះរុង ដោយសារមានក្រុមហ៊ុនមួយបានយកចម្លាក់ព្រហ្ម ផ្សារភ្ជាប់ នឹងជើងដែក ទៅទម្លាក់នៅបាតសមុទ្រ ដើម្បីជាការទាក់ទាញ ចំណាប់អារម្មណ៍អោយមនុស្សជ្រមុជទឹក ទៅ លេង ។ គេនិយាយតៗគ្នាថា ការស្លាប់ដោយលង់ទឹកនេះ គឺមកពីព្រះព្រហ្មខឹងច្រឡោត ដោយការ ចាប់ព្រះអង្គចងនឹងដែក ដាក់គុកនៅបាតសមុទ្រ ទើបព្រះដាក់បណ្តាសា អោយមនុស្សស្លាប់ដូច្នេះ ។

អានរឿងនេះយូរទៅ ខ្ញុំចេះតែនឹកឆ្ងល់ ឆ្ងល់ហើយឆ្ងល់ទៀត ៖
១- ក្នុងឋានៈជាព្រះ ម្តេចក៏ចេះខឹងច្រឡោត ពុំមានសមាធិ?
២- ក្នុងឋានៈជាព្រះ ហេតុអ្វីខ្វះសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់ខ្លួន បែរទៅជាសងសឹក ខុសមនុស្ស — ម្ចាស់ក្រុមហ៊ុនជាអ្នកបញ្ជា អោយទម្លាក់រូបព្រហ្ម ទៅបាតសមុទ្រ មិនត្រូវបណ្តាសាស្លាប់ទេ តែបែរជាទៅស្លាប់ ឯអ្នកស្រុកធម្មតាទៅវិញ ?

៣- ក្នុងឋានៈជាព្រះ មានអច្ឆរិយភាពយ៉ាងអស្ចារ្យ ម្តេចបានក្លាយទៅជា ថប់ដង្ហើមក្នុងទឹកបាន? តើភាពអច្ឆរិយៈដ៏អស្ចារ្យ នោះបាត់ទៅណាអស់ហើយ ? ម្តេចធ្លាក់ខ្លួនក្រោមអំណាច សំណាញ់ដែក របស់ឈ្មួញទៅវិញ ?
៤- ក្នុងឋានៈជាព្រះ ម្តេចបានជាដាក់បណ្តាសា បង្ហាញកំហឹង និង ការគុំគួនសងសឹកដូច្នេះ? តើចរិតលក្ខណៈនេះ ជាចរិតព្រះ ឬ ចរិតមនុស្សពាល ?

៥- ក្នុងឋានៈជាព្រះ ម្តេចមិនអាចជួយខ្លួន អោយនៅរក្សាភាពជាព្រះ មិនបាន? ជាពិសេស គឺអាចផ្តល់ នូវភាពត្រជាក់ត្រជុំសុខដុមរមនា និងសុខសុវត្ថិភាព ដល់សង្គមមនុស្ស ដែលទៅមុជទឹកសមុទ្រលេង? តើភាពជាព្រះដ៏ប្រសើរនេះ បានបាត់ទៅណា? ហេតុអ្វី ?


៦- តើដុំថ្មឆ្លាក់ដោយដៃមនុស្សមួយដុំ អោយក្លាយជាមានរូប ដូចចម្លាក់អង្គរបាយ័ន អាចក្លាយជាព្រះ បានទេ? តើចម្លាក់នេះ បានទទួលអច្ឆរិយភាពរបស់ខ្លួន តាំងពីថ្ងៃណា? នរណាអភិសេក? ហើយចម្លាក់នេះ មានវេទមន្តអ្វីខ្លះទៀត ក្រៅពីធ្វើអោយមនុស្សស្លាប់ គួរអោយខ្លាចរអារ ?

សូមជូនសំណួរ សម្រាប់ពិចារណាលេងៗ ជាមួយខ្ញុំ! សូមចែករំលែក យោបល់តាមការគួរ! តាមរយៈសំណេរនេះប្រិយមិត្តអាចធ្វើការពិចារណាថាតើជឿលើជំនឿនោះដែរឬទេ? ៕ ដេវីត

ប្រភព៖ pmhotnews


Related Posts