ទុក​ទាល់តែ​ដុះ​ស្លែ ទើប​ចាប់ផ្ដើម​បង្ក្រាប

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​បន​ល្បែងភ្នាល់​បាល់ តាម​អន​ឡាញ​ដុះ​ស្លែ ចំនួន​២​កន្លែង​នៅ​ប៉ោយ​ប៉ែ​ត ត្រូវ​សមត្ថកិច្ច នគរបាល ខេត្តបន្ទាយមានជ័យ ចុះ​មក​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​។

ទីតាំង​ភ្នាល់​បាល់​តាម​អន​ឡាញ នៅ​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បង្ក្រាប​នោះ មា​នទី​តាំងទី​១​នៅ​បន្ទប់​ជួល​ក្លឹ​ប​កំសាន្ត ហាត់ប្រាណ​ហែល​ទឹក របស់​លោក​ឆាយ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ និង​ទីតាំង​ទី​២ នៅ​ផ្លូវ​ដើម​ពុទ្រា ជាប់​ហាង​លក់​នំ​បុ័ង កែង​ផ្លូវ​ចូល​ទៅ​អង់​តែ​ន​០១៦ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

ការ​ចុះ​បង្ក្រាប ទីតាំង​បន​ល្បែង​ខាងលើ​សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុ​តាង​មាន​កុំ​ព្យួ​ទ័​រ​ចំនួន​២២​គ្រឿង និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត រួម​ទាំង​ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ចំនួន​៦​នាក់ យក​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​៕