អ៊ុយក្រែនក្លាយជាទីផ្សារលក់អាវុធខុសច្បាប់ដ៏ធំរបស់មហាអំណាចអាមេរិក

សារព័ត៌មាន​ The​ Nation​ របស់​អា​មេ​រិ​ក​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ អា​មេ​រិ​កបាន​ផ្គត់ផ្គង់​ជំនួយ​យោធា​ និង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​សម្រាប់​បម្រើ​ក្នុង​វិស័យ​យោធា​ជា​ច្រើន​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បាន​លក់​សព្វាវុធ​ទាំងនោះ​ទៅ​ឲ្យ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ តាម​វិធី​គេច​ពី​ច្បាប់​អន្តរជាតិ​ (​ខុសច្បាប់​)​ ។​

អ៊ុយក្រែនក្លាយជាទីផ្សារលក់អាវុធខុសច្បាប់ដ៏ធំរបស់មហាអំណាចអាមេរិក

​គេហទំព័រ​ thenation​ របស់​សហរដ្ឋអាមេរិក​ បាន​ផ្សព្វផ្សាយ​ថា​ ចាប់តាំងពី​លោក​ Barack​ Obama​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មក​ ការ​នាំ​ចេញ​អាវុធ​របស់​អា​មេ​រិ​ក​កើនឡើង​ខ្ពស់​ នាំ​មក​នូវ​ប្រាក់​ចំណូល​យ៉ាងច្រើន​ដល់​ក្រុមហ៊ុន​ផលិត​សព្វាវុធ​របស់​អា​មេ​រិ​ក​ ។​ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្រុមហ៊ុន​ផលិត​សព្វាវុធ​របស់​អា​មេ​រិ​ក​ទទួល​បានការ​បញ្ជា​ទិញ​អាវុធ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មក​ គឺ​ឈរ​ក្នុង​កម្រិត​ជាង​៥០%​នៃ​កិច្ចព្រមព្រៀង​អាវុធ​លើ​ពិភពលោក​ ។​

អ៊ុយក្រែនក្លាយជាទីផ្សារលក់អាវុធខុសច្បាប់ដ៏ធំរបស់មហាអំណាចអាមេរិក

​ក្រុមហ៊ុន​លក់​សព្វាវុធ​អា​មេ​រិ​ក​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​ កំពុង​ធ្វើសង្គ្រាម​ត្រជាក់​ជាមួយ​មហាអំណាច​រុ​ស្ស៊ី​ ហើយ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ក្លាយជា​ទីតាំង​នៃ​សង្គ្រាមត្រជាក់​នោះ​ចាប់តាំងពី​ឆ្នាំ​២០១៤​ ។​ ប្រទេស​អ៊ុយ​ក្រែ​ន​ក៏​បាន​ក្លាយទៅជា​ទីផ្សារ​អាវុធ​ដ៏​ធំ​ពិតប្រាកដ​របស់​មហាអំណាច​អា​មេ​រិ​ក​ ។​

អ៊ុយក្រែនក្លាយជាទីផ្សារលក់អាវុធខុសច្បាប់ដ៏ធំរបស់មហាអំណាចអាមេរិក

​នា​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​ ទីក្រុង​គៀវ​(Kiev)​ទទួល​បាន​ជំនួយ​យោធា​គិត​ជា​ទឹកប្រាក់​ស្មើនឹង​៧៨០​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ប្រាក់​កម្ចី​ចំនួន​២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ ។​ ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​នេះ​ ត្រូវ​បាន​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ Petro​ Poroshenko​ ប្រើប្រាស់​សម្រាប់​ធ្វើសង្គ្រាម​ ហើយ​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏​បាន​ក្លាយជា​ទីផ្សារ​អា​មេ​រិ​ក​ខុសច្បាប់​របស់​អា​មេ​រិ​ក​តាំងពី​ពេល​នោះ​មក​ទល់​បច្ចុប្បន្ន​ ។​

​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ៊ុយ​ក្រែ​ន​បាន​លក់​ឧទ្ធម្ភាគចក្រ​ និង​សព្វាវុធ​ទៅ​ឲ្យ​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​ ដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ថា​ អ៊ុយ​ក្រែ​ន​ជា​ប្រទេស​មិន​មាន​អាវុធ​គ្រប់គ្រាន់​សម្រាប់​ប្រឆាំង​ទប់ទល់​នឹង​រុ​ស្ស៊ី​ ទើបត្រូវ​ការ​ជំនួយ​យោធា​ពី​មហាអំណាច​អា​មេ​រិ​ក​ ប៉ុន្តែ​ជាក់ស្តែង​អ៊ុយ​ក្រែ​ន​បែរជា​មាន​អាវុធ​យ៉ាងច្រើន​លក់​ឲ្យ​ទៅ​បណ្តា​ប្រទេស​ដទៃ​ទៅ​វិញ​ ។​

អ៊ុយក្រែនក្លាយជាទីផ្សារលក់អាវុធខុសច្បាប់ដ៏ធំរបស់មហាអំណាចអាមេរិក

​ទម្រង់​នៃ​ការ​ចរាចរណ៍​ទីផ្សារ​អាវុធ​ខុសច្បាប់​នោះ​ គឺ​មហាអំណាច​អា​មេ​រិ​កបាន​អនុវត្តន៍​ជោគជ័យ​រួច​មក​ហើយ​ ដោយ​ក្រោយ​ពេល​បញ្ចប់សង្គ្រាម​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភ្លាម​ អា​មេ​រិ​កបាន​បញ្ជូន​សព្វាវុធ​ដែល​ធ្លាប់​ប្រើប្រាស់​នៅ​ទីនោះ​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ ដើម្បី​ទប់ទល់​នឹង​រុ​ស្ស៊ី​ ហើយ​អ៊ុយ​ក្រែ​ន​ក៏​យក​សព្វាវុធ​លក់​បន្ត​ទៀត​ទៅ​ឲ្យ​ប្រទេស​ដទៃ​ ។​ អា​មេ​រិ​ក​លក់​អាវុធ​ទៅ​ឲ្យ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ ហើយ​អាវុធ​ទាំងនោះ​ក៏​ត្រូវ​បាន​លក់​បន្ត​ទៅ​ឲ្យ​ប្រទេស​យេ​មែន​ជាដើម​…​។​ល​៕​

Related