ADB ផ្ដល់​កម្ចី ៣៥​លាន​ដុល្លារ​លើ​គម្រោង​ជំរុញ​ប្រសិទ្ធភាព​សេវា​ធារ​ណៈ​នៅ​កម្ពុជា​ និពន្ធដោយ : ញ៉ុង​ ហេង       September-01-2016, 7:39 pm         192

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ADB ផ្ដល់​កម្ចី ៣៥​លាន​ដុល្លារ​លើ​គម្រោង​ជំរុញ​ប្រសិទ្ធភាព​សេវា​ធារ​ណៈ​នៅ​កម្ពុជា​​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់​កម្ចី ៣៥​លាន​ដុល្លារ​ដល់​កម្ពុជា លើ​កម្មវិធី​លើកកម្ពស់​ការផ្ដល់សេវា​សាធារណៈ តាមរយៈ​ការជំរុញ​ប្រសិទ្ធភាព និង​គណនេយ្យភាព​នៃរ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​(SNAs)​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត​មាន​របស់ ADB នៅ​ថ្ងៃ​២៩​ខែសីហា​។​

​សេចក្ដីប្រកាស​ព័ត​មាន​ឲ្យ​ដឹងថា កម្ចី​នេះ នឹងត្រូវ​ប្រើប្រាស់​ក្នុង​គម្រោង​ទី​២​របស់ ADB  លើក​កម្មវិធី​ធ្វើ​វិសហមជ្ឈការ​សេវាសាធារណៈ និង​អភិវឌ្ឍ​វិស័យ​គ្រប់គ្រង​ហិរញ្ញវត្ថុ​។ បន្ថែម​ពីនេះ កម្ចី ៣៥​លាន​ដុល្លារ​នេះ ក៏ត្រូវ​អនុវត្ត​ក្នុង​គម្រោង​មូលនិធិ​វិនិយោគ​ថ្នាក់ក្រោម​ជាតិ​(SNIF) ដើម្បី​ជំរុញ​ការផ្ទេរ​ហិរញ្ញប្បទាន​សាធារណៈ ព្រមទាំង​កសាង​សមត្ថភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​សេចក្ដីប្រកាស​ព័ត​មាន​ដដែល​បាន​ស្រង់​សំដី លោក Hiroyuki Aoki អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​របស់ ADB យ៉ាង​ដូច្នេះ​ថា​៖«​គម្រោង​ទី​២​នេះ នឹង​ជួយ​ជំរុញ​បន្ថែមទៀត​ដល់​ការទទួលបាន​សេវាសាធារណៈ​នៅ​កម្ពុជា តាមរយៈ​ការគាំទ្រ​ការអភិវឌ្ឍន៍​គណនេយ្យ​ភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដល់​ពលរដ្ឋ​»​។

​កាលពី​ឆ្នាំ​២០១២ ADB បានអនុម័ត​គម្រោង​ទី​១ របស់ខ្លួន ក្នុង​ទឹកប្រាក់ ៣៧,៥​លាន​ដុល្លារ ដែលមាន​គោលដៅ​ជំរុញ​គណនេយ្យភាព​នៃរ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការគាំទ្រ​បណ្ដាញ​ហិរញ្ញវត្ថុ​សាធារណៈ​ថ្នាក់ជាតិ​លើ​ការអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ត្រួតពិនិត្យ SNAs និង​វិសហមជ្ឈការ​ប្រតិបត្តិ​ការផ្គត់ផ្គង់​ទឹក​នៅ​ទីជនបទ​៕