អែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំ

6 Videos


ឆ្លងកាត់តួនាទីជាតារាសម្តែងរឿងល្ខោន ទាំងតួអាក្រក់ ទាំងតួឯក នៅក្នុងរឿង «នាង ១២» រឿង «ឧថ័យថេវី» និង រឿង«ចក្រវង្ស» នាង អែន ធិតារ៉ាត់ ម៉ាកស៊ី បានគ្រងឈុតប្រពៃណីថៃយ៉ាងសុភាព ប៉ុន្តែនៅខាងក្រៅឆាកឯណេះវិញ នាងបានសម្រេចចិត្តទៅជួបគ្រូពេទ្យដើម្បី Upgrade ដើមទ្រូងឱ្យធំ បានរាងសិចស៊ី យកទៅអួតនៅក្នុងទស្សនាវដ្តី FHM ច្បាប់ចេញផ្សាយខែសីហានេះ ។
អែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំ
ស្នាដៃដែលថតចប់គឺល្ខោនរឿង «នាង ១២» ក្នុងសាច់រឿងនាងជាតួឯកទី ៤ ជាអ្នកណែនាំ និង បង្រៀនប្អូនៗ និង កំពុងថតរឿង «ឧថ័យថេវី» រឿង «ចក្រវង្ស» គឺសុទ្ធតែតម្រូវឱ្យនាងស្លៀកឈុតបុរាណថៃ រឹបសុដន់ ព្រមទាំងការចេញបទចម្រៀងទោលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។ ដោយមិនអស់ចិត្ត មិត្តភក្តិរបស់នាង អែន បានណែនាំនាងឱ្យកែដើមទ្រូងបន្តិចទៅ ដើម្បីមានរាងស្អាត ឮដូច្នេះនាង អែន មិនបង្អង់យូរក៏បានទៅវះកាត់កែសម្ផស្សដើមទ្រូង ។ ដំបូងហាក់មានការភ័យខ្លាច ប៉ុន្តែក្រោយពីវះកាត់ហើយ ឃើញថាស្អាត ពេញចិត្តតែម្តង !
អែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំ
នាង អែន បានពោលថា ពេលចូលសម្តែង«យើងគួរជ្រើសរើសសម្លៀកបំពាក់ឈុតណាដែលស្រួលស្លៀក ហើយរូបរាង ទឹកមុខ គឺជារឿងសំខាន់ដែរ» ។ ទីបំផុតនាង អែន បានថត Fashion ក្នុងទស្សនាវដ្តី FHM ជាម៉ូដែលបែប Style សិចស៊ីលើកដំបូង ។ អ្នកណាបានឃើញហើយ ពិតជាលាន់មាត់សរសើរជាពុំខាន ៕
សូរ្យកាន្ត (bangkok-today)
អែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំអែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំអែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំអែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំអែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំអែន ធីដារ័ត មិនញញើតក្នុងការបញ្ចេញ ព្រោះចង់បានតំណែងសិចស៊ីប្រចាំឆ្នាំ