ការប្រឆាំង​សកល​ភា​រូបនីយកម្ម​ត្រឹម​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ចពិភពលោក​ និពន្ធដោយ : People’s Daily       September-01-2016, 8:59 pm         49

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការប្រឆាំង​សកល​ភា​រូបនីយកម្ម​ត្រឹម​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ចពិភពលោក​​កិច្ចប្រជុំ​ក្រុម​ប្រទេស​អភិវឌ្ឍ ២០ (G20) នៅ​ក្រុង​ហាង​ចូ​វ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ធ្វើ​ការងារ​ដើម្បី​ឆ្ពោះទៅរក​ការច្នៃប្រឌិត​, ការផ្សាភ្ជាប់​ប្រកបដោយ​ថា​ម​វ័​ន្ត និង សេដ្ឋកិច្ច​ពិភព​លោ​ករួ​ម »​។ ប្រធានបទ​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ថា សេដ្ឋកិច្ច​សកល​ត្រូវការ​គំនិត​អភិវឌ្ឍ​ថ្មី​ប៉ុណ្ណោះ​ទេ វា​ក៏​ស្របតាម​ទស្សនវិជ្ជា​អភិវឌ្ឍន៍​ដែល​ផ្តោតលើ​ការច្នៃប្រឌិត​ទាំង ៥​ដែល​ស្នើឡើង​ដោយ​ចិន​កន្លងមក​ដែរ​។​

​ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ប្រទេស ២០ ឆ្នាំនេះ ចិន​ចង់​ចែករម្លែក​បទពិសោធន៍​ខ្លួន​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ដើម្បី​ជួយ​លើកស្ទួយ​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។​

​ចាប់តាំងពី​ឆ្នាំ ២០០៨ ជា​ពេលដែល​សេដ្ឋកិច្ចពិភពលោក​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​ស្ថាប័នហិរញ្ញវត្ថុ​ដូចជា មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​បាន​ទម្លាក់​កម្រិត​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការព្យាករណ៍​របស់ខ្លួន ហើយ​កំណើន​ពាណិជ្ជកម្ម​បាន​ធ្លាក់ចុះ​ទាប​ជាង​កំណើនសេដ្ឋកិច្ច​ជាប់ៗ​គ្នា​ជាច្រើន​ឆ្នាំ​។ ស្រប​ពេលដែល​បណ្តា​មហាអំណាច​សេដ្ឋកិច្ច​បាន​បង្កើត​គោលនយោបាយ​ថ្មី​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្តី កម្លាំងចលករ​ថ្មី​មួយ​ប្រកបដោយ​ថា​ម​វ័​ន្ត​ដែល​អាចជួយ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​លូត​លាស់​ខ្លាំង​នោះ​មិនទាន់​ត្រូវបាន​គេ​បង្កើត​ឡើយ​។​

​ស្រប​ពេលដែល​ដែលមាន​វិបត្តិ ប្រទេស​អភិវឌ្ឍ​បាន​ងាក​ចេញពី​សកលភាវូបនីយកម្ម ហើយ​ចាប់ផ្តើម​ជំរុញ​ឲ្យ​មានការ​រៀបចំ​ឧស្សាហូបនីយកម្ម​ឡើងវិញ​ដើម្បី​ធ្វើយ៉ាងណា​ការពារ​ទីផ្សារ​ក្នុងស្រុក​។ ពាណិជ​កម្ម​សកល និង​យន្តការ​វិនិយោគ​ក៏បាន​ប្រែប្រួល  ខណៈដែល​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ក៏​ប្រឈមមុខ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។​

​អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ គឺ អ្នកបង្កើត​គោលនយោបាយ​ភាគច្រើន​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​ច្រើន ជាង​ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​រយៈពេល​វែង​ដើម្បី​បញ្ចប់​បញ្ហា​។​

​ដោយសារ​បញ្ហា​ប្រឈម​ទាំងនេះហើយ ពិភពលោក​ត្រូវការ​ជា​ចាំបាច់​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការជួយ​យិ​ត​យោងគ្នា​ទៅវិញទៅមក​។ ដែល​នេះ​វា​តម្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​នូវ​ទស្សនវិស័យ​ធំ​ទូលាយ​មួយ​។​

​ដូច​ឃើញស្រាប់​ហើយ នៅក្នុង​កិច្ចប្រជុំ​គណកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ឆ្នាំ ២០១៥ ចិន​បានស្នើ​ឲ្យ​មានការ​អនុម័ត​ទស្សនវិជ្ជា​អភិវឌ្ឍន៍​ចំនួន ៥​ចំណុច ដែលមាន​ដូចជា​ការ​ថ្នៃ​ប្រឌិត​, ការសហការ​, បច្ចេកវិទ្យា​បៃតង​, ការបើកចំហរ និង​ការអភិវឌ្ឍ​រួម​។​

​ដោយសារ​ការយឺតយ៉ាវ​នៃ​កំណើនសេដ្ឋកិច្ច និង​បញ្ហា​ប្រឈម​ផ្សេងទៀត ចិន​ត្រូវការ​ការច្នៃប្រឌិត និង​ការសហការ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដែលមាន​ស្ថិរភាព​និង​ខ្លាំង​។ វា​ក៏​ត្រូវការ​បច្ចេកវិទ្យា​បៃតង​ដែល​សំដៅ​ដល់​ការគិតគូរ​ពី​បរិស្ថាន និង​ការបើកចំហ​រដែ​លអាច​បង្កើតបាន​នូវ​គម្រូ​ថ្មី​មួយ​សម្រាប់​ការអភិវឌ្ឍ​។ ចុងក្រោយ​ការអភិវឌ្ឍ​រួម​នឹង​នាំមក​នូវ​ការអភិវឌ្ឍន៍​ដែលមាន​រយៈ​និរន្តរភាព និង​មាន​សមភាព​។​

​បទពិសោធន៍​រយៈពេល​ជិត ៤០​ឆ្នាំ ក្នុងការ​កែទម្រង់​និង​បើកចំហរ​សេដ្ឋកិច្ច បានបង្ហាញ​ឲ្យ​ឃើញថា ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច យើង​គួរតែ​ជំរុញ​និង​លើកស្ទួយ​គំនិត​ច្នៃប្រឌិត និង​ភាពជា​សហគ្រិន​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ យើង​ក៏​ចាំបាច់​បង្កើន​ប្រសិទ្ធភាព​តាមរយៈ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ ។  ដូច្នេះហើយ​ការការពារ​វិស័យ​ឧស្សាហកម្ម និង ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​មិនមែនជា​ដំណោះស្រាយ​ឡើយ​។ គេ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ការពិគ្រោះ​យោបល់​, សហការ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ធនធាន ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​។​

​កាលពី​ថ្មីៗ​នេះ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​រួមគ្នា​ទូទាំង​ពិភពលោក ចិន​បាន​ស្នើឡើង​នូវ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​វិថី​សូត្រ និង​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី ២១» ដែល​វា​ជំរុញ​ឲ្យ​មានការ​លើកកម្ពស់​សម​ត្ថ​ភាព​ក្នុង​ការផលិត និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​ស្របពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ចិន ក៏បាន ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​លើកស្ទួយ​ការកែទម្រង់​និង​ការផ្លាស់ប្តូរ​វិស័យ​ឧស្សាហកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ក្នុង​ឆ្នាំ ២០១៥ សហ​គ្រា​ថ្មី​ប្រហែល​៤​លាន​បាន​ចុះបញ្ជី​ទូទាំងប្រទេស​ចិន ដែល​វា​មានន័យថា វា​មានការ​កើនឡើង​រហូត​ដល់ ២១.៦​ភាគរយ​ឯណោះ​។ ហើយ​ការដាក់​ពាក្យស្នើសុំ​ប្រកាស​នី​យ​ប័ត្រ​តក្កកម្ម​កើន​ដល់ ១​លាន​ក្នុង​រយៈពេល​កន្លងមក​។​

​ដូច្នេះហើយ ការជ្រើសរើស​ប្រធានបទ​ដូចខាងលើ​សម្រាប់​កិច្ចប្រជុំ​ប្រទេស ២០ នៅ​ក្រុង​ហាង​ចូ​វ ក៏​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ទស្សនវិស័យ​របស់​ចិន​ក្នុងការ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​និង​ការលូតលាស់​នៃ​សេដ្ឋកិច្ចពិភពលោក​ប្រកបដោយ​និរន្តរភាព​។​

 ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ចិន​ក៏​នឹងចូលរួម​ចែករំលែក​ទស្សនវិជ្ជា​អភិវឌ្ឍន៍​ដែល​ខ្លួន​អនុម័ត​ឡើង​នោះ​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ការរីកចម្រើន ទាំងអស់គ្នា​ផង​៕