ម៉ូតូគេចពន្ធដូចហែកឋិន ឡើងតាមទូកនៅផែប៉ាក់ក្លង

6 Videos


ប្រជាពលរដ្នរស់នៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បាននិយាយថា មានម៉ូតូលោតឆត្រ័អត់ពន្ធដឹកតាមទូក និង ទំនិញចាប់ហ៊ួយគ្រឿងទេសគ្រប់ប្រភេទត្រូវបានគេដឹកតាមទូកចូលមកទីរួមខេត្ត យ៉ាងគគ្រឹកគគ្រេង នាពេលបច្ចុប្បន្ននេះ។មិនដែលឃើញមន្ត្រីគយ ចេញមុខមកត្រួតពិនិត្យនិងបង្ក្រាប ការដឹកជញ្ជូន ម៉ូតូនិងទំនិញខុសច្បាប់ ឬទំនិញ បង់ពន្ធមិនគ្រប់ ទាំងនោះម្តងណាឡើយ ។

ម៉ូតូគេចពន្ធដូចហែកឋិន ឡើងតាមទូកនៅផែប៉ាក់ក្លង

ប្រជាពលរដ្ឋនៅទីនោះ បានដាក់ការសង្ស័យថា សាខាគយ នៅខេត្តកោះកុង ប្រហែលជាមានការជាប់ពាក់ព័ន្ធ ជាមួយ នឹង អំពើរត់ពន្ធ ម៉ូតូនិងទំនិញខុសច្បាប់ គ្រឿងសំណង់ ទំនិញចាប់ហួយទាំងនោះហើយ មើលទៅ ទើបណ្តោយឲ្យរឿងនេះកើតឡើងយ៉ាគគ្រឹកគគ្រេងយ៉ាងនេះ ។ ប្រការនេះ ប្រជាពលរដ្ឋនៅតំបន់នោះ បានស្នើសុំឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យរឿងនេះផង ។

ម៉ូតូគេចពន្ធដូចហែកឋិន ឡើងតាមទូកនៅផែប៉ាក់ក្លង

លោក សំ កុសល ប្រធានសាខាគយ ប្រចាំ ខេត្តកោះកុង ពុំអាចទាក់ទងដើម្បីសុំការបំភ្លឺពីរឿងនេះបានឡើយ ទូរស័ព្ទរបស់លោកហៅចូលហើយ តែពុំមានអ្នកទទួល ៕

សុថាត់

ម៉ូតូគេចពន្ធដូចហែកឋិន ឡើងតាមទូកនៅផែប៉ាក់ក្លង