មនុស្សម្នារត់ផ្អើលគ្នា ជួយក្មេង ៤ នាក់ លង់ទឹកនៅស្ទឹងសង្កែ

6 Videos


មានហេតុការណ៍ដ៏សង្វេក និង រន្ធត់មួយបានកើតឡើង ដោយមានកុមារ ៤ នាក់បានលង់ទឹកស្ទឹងសង្កែ កាលពីវេលាម៉ោងប្រហែល ៤ កន្លះថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ នៅចំនុចខាងត្បូងស្ពានថ្មថ្មី តាមផ្លូវជាតិលេខ ៥ តាមដង ស្ទឹងសង្កែ ក្រុមទី ១២ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ។

មនុស្សម្នារត់ផ្អើលគ្នា ជួយក្មេង ៤ នាក់ លង់ទឹកនៅស្ទឹងសង្កែ

ការលង់ទឹកនេះបណ្តាលឲ្យកុមារា ២ នាក់ស្លាប់ និង ២ នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់ ។ ក្មេងប្រុសស្រីលង់ទឹកស្លាប់ពីរនាក់នោះ ទី ១ មានឈ្មោះ វ៉ាន់ ចាន់ហៃ អាយុ ១០ ឆ្នាំមានទីលំនៅផ្ទះលេខ ១២៩ ក្រុមទី ៦ ភូមិ ព្រែកមហាទេពសង្កាត់ស្វាយប៉ោ រស់នៅជាមួយជីដូនឈ្មោះលឿតលន់ អាយុ ៧១ ឆ្នាំ ។

មនុស្សម្នារត់ផ្អើលគ្នា ជួយក្មេង ៤ នាក់ លង់ទឹកនៅស្ទឹងសង្កែ

កុមារីទី ២ មានឈ្មោះ វឿត ណារី អាយុ ១៣ ឆ្នាំ មានទីលំនៅក្រុមទី ៦ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ។ ឪពុកឈ្មោះ រ៉ាន់ រឿត អាយុ ៣៩ ឆ្នាំ ។ ដោយឡែកក្មេងរងគ្រោះ ២ នាក់ទៀត ដែលបានសង្គ្រោះទាន់ពេលនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ៕

សុថាត់

មនុស្សម្នារត់ផ្អើលគ្នា ជួយក្មេង ៤ នាក់ លង់ទឹកនៅស្ទឹងសង្កែមនុស្សម្នារត់ផ្អើលគ្នា ជួយក្មេង ៤ នាក់ លង់ទឹកនៅស្ទឹងសង្កែ