ការបើក​យុទ្ធនា​ការចែក​ផ្លាក​សុវត្ថិភាព ស្ទី​គ័​រ​ចំណាំងផ្លាត​ពន្លឺ​ពេលយប់ ដោយ​ត​គិតថ្លៃ ៨៥២១ សន្លឹក​

ខេត្តរតនគិរី៖ នៅមន្ទីរសាធារណការខេត្តរតនគិរីនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ លោកស៊ុន ប៉ូលីន ប្រធាន មន្ទីរសាធារណការបានអមដំណើរ លោកយឹម ផែនអភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាលខេត្ត និង លោកមឿង សារិទ្ធ ប្រធានមន្ទីរការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលខេត្តចូលរួមយុនាការដើម្បី សុវត្តិភាពចរាចរណ៍ជាតិចែកផ្លាកសុវត្តិភាពស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់ដោយឥតគិតថ្លៃចំនួន៨៥២១សន្លឹក ដោយបែងចែកជូនរដ្ឋបាលសាលាក្រុងស្រុកទាំង៩ ដើម្បីឲ្យអាជ្ញាធរក្រុងស្រុកចែកជូនប្រជាពលរដ្ឋនៅដែន សមត្ថកិច្ចរបស់ខ្លួន។

KA-01-09-2016-24

ក្រុមរម៉ករថយន្តកែច្នៃ និងគ្រឿងយន្តកសិកម្មដែលបើកបរលើផ្លវសាធារណៈ ដោយគ្មានភ្លើងបំភ្លឺជាច្រើនគ្រឿង ត្រូវបានលោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរបិទស្ទីគ័រចំណាំងផ្លាតពេលយប់ចំនួន៣សន្លឹក។នៅក្នុងកម្មវិធី បានប្រកាសបើកយុទ្ធនាការជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកពាក់ព័ន្ធនឹងការចែកជូនផ្លាកសុវត្ថិភាពចំនួន ៨៥២១សន្លឹក ដោយឥតគិតថ្លៃនៅខេត្តរតនគិរី ជូនដល់សិស្សានុសិស្ស កសិករ និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបិទលើ មធ្យោបាយធ្វើដំណើររបស់គាត់ដូចជាកង់រ៉ឺម៉កគោយន្ត និងគ្រឿងយន្តកសិកម្មនានាដែលបើកលើផ្លូវសាធារណៈ។

KA-01-09-2016-25

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បានចាប់ ផ្តើមបើកយុទ្ធនាការនេះក្នុងគោលបំណងដើម្បីផ្តោតលើកកម្ពស់សុវត្ថិភាពនៃការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋ។ក្រុមហ៊ុនជីបម៉ុងគ្រុបគឺជាអ្នកផ្តល់ជំនួយសប្បុរសធម៌ជាផ្លាកសុវត្ថិភាពចំនួនបីលានសន្លឹកដែលមានគុណភាពអាចចាំងផ្លាតភ្លឺច្បាស់ល្អ និងស្អិតជាប់ខ្លាំងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់យាន ជំនិះដូចបាន រៀបរាប់ ជូន ខាងលើ។

KA-01-09-2016-23

ផ្លាកសុវត្ថិភាពនេះនឹងអាចធ្វើឲ្យ អ្នកបើកបររថយន្តនានានៅពេលយប់ អាចមើលឃើញកង់ រ៉ឺម៉ក គោយន្ត និង គ្រឿងចក្រកសិកម្មដែលបើកលើផ្លូវសាធារណៈដោយគ្មានភ្លើងបំភ្លឺទាំងនោះដែលអាចបញ្ជៀសបានពីការគ្រោះថ្នាក់នានាជាយថាហេតុ៕ ដោយ ជាយដែន

KA-01-09-2016-26