Visa Pour L’image ជា​ឱកាស​មាស​សម្រាប់​អ្នក​ថតរូប​កម្ពុជា

Visa Pour L’image ជា​ឱកាស​មាស​សម្រាប់​អ្នក​ថតរូប​កម្ពុជា

 

 

ព្រឹត្តិការណ៍​ពិព័រណ៍​រូបថត​សារព័ត៌មាន​ខ្នាត​អន្តរជាតិ​ដ៏​ធំ​មួយ​ហៅថា Visa Pour I’image កំពុង​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ប៉េ​ប​ពី​ញ៉ុ​ង នៃ​ប្រទេស​បារាំង បាន​បង្ហាញ​នូវ​រូបថត​ជាច្រើន​ដែល​ចេញពី​ស្នាដៃ​អ្នក​ថតរូប​ដែល​ទទួល​បាន​ពានរង្វាន់​មកពី​ជុំវិញ​ពិភពលោក។

 
Visa Pour L’image ជា​ឱកាស​មាស​សម្រាប់​អ្នក​ថតរូប​កម្ពុជា

 

លោកស្រី Sylvie Grumbach ជា​ប្រធាន​នៃ​ព្រឹត្តិការណ៍​​ពិព័រណ៍​រូបថត​សារព័ត៌មាន​ខ្នាត​អន្តរជាតិ​នេះ បាន​ឲ្យ​ដឹងថា Visa Pour I’image មាន​ទំនាក់ទំនង​ជាមួយនឹង Angkor Photo Festival ហើយ​គេ​បានផ្តល់​ព័ត៌មាន​អំពី​ការ​តាំង​ពិព័រណ៍​នេះ​ទៅកាន់​ក្រុម​អ្នក​ថតរូប​ផងដែរ។ លោកស្រី​បន្តថា កន្លងមក​អ្នក​ថតរូប​ពី​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ចូលរួម Visa Pour I’image ប៉ុន្តែ​ដោយឡែក​ឆ្នាំនេះ គេ​មិន​ឃើញ​វត្តមាន​របស់​ពួកគេ​ឡើយ។
 

Visa Pour L’image គឺជា​កម្មវិធី​ពិ​ព័ណ៌​រូបថត​សារព័ត៌មាន​ដែល​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ បន្ទាប់ពី​ត្រូវ​បាន​មានការ​ជ្រើសរើស។ មិនតែប៉ុណ្ណោះ អ្នក​ថតរូប​ទាំងអស់​សុទ្ធ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម និង​ផ្ញើ​រូបថត​ក្នុង​ការ​ប្រកួតប្រជែង។
 

ការប្រកួតប្រជែង​រូបថត​សារព័ត៌មាន​សម្រាប់​ឆ្នាំ ២០១៧ នឹង​ចាប់​ផ្ដើម​បើក​ទទួល​រូបថត​ពី​ខែធ្នូ ឆ្នាំនេះ​តទៅ។

 
Visa Pour L’image ជា​ឱកាស​មាស​សម្រាប់​អ្នក​ថតរូប​កម្ពុជា

 

សម្រាប់​អ្នក​ថតរូប​ដែល​ចង់​ចូលរួម​ប្រកួត​រូបថត អាច​ចូលទៅ​កាន់​គេហទំព័រ​របស់ Visa Pour L’image ( http://www.visapourlimage.com ) ស្វែងរក​នូវ​ការណែនាំ​ពី​ការ​ដាក់​ពាក្យ និង​ផ្ញើ​នូវ​រូបថត​របស់​ខ្លួន។ ឬ​ប្រសិន​អ្នក​ចង់​ចូលរួម​មើល​ការ​តាំងពី​​ពិព័រណ៍​នេះ​ដោយ​ផ្ទាល់​នៅ​ប្រទេស​បារាំង អាច​អញ្ជើញ​មក​ទស្សនា​ដោយ​ឥតគិតថ្លៃ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​បែប​ផ្លូវការ​វិញ ដូចជា​ជួប​ដោយ​ផ្ទាល់​នឹង​អ្នក​ថតរូប​ពានរង្វាន់ ឬ​អាច​ចូលរួម​កម្មវិធី​ពិសេសផ្សេងៗ​របស់​ការ​តាំង​​ពិព័រណ៍​នេះ អ្នក​អាច​ចូល​ទៅ​កាន់​ទំព័រ​ខាងលើ និង​ធ្វើការ​ចុះឈ្មោះ​បំពេញ​ទំរង់​បែបបទ និង​បង់​ប្រាក់​ចំនួន ៦០អឺរ៉ូ។
 

គួរ​បញ្ជាក់​ថា Visa Pour L’image ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈពេល ២៨ឆ្នាំ​មក​ហើយ ហើយ​តែង​ទទួល​បាន​អ្នកទស្សនា​រាប់​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

 

Visa Pour L’image ជា​ឱកាស​មាស​សម្រាប់​អ្នក​ថតរូប​កម្ពុជា

 
Visa Pour L’image ជា​ឱកាស​មាស​សម្រាប់​អ្នក​ថតរូប​កម្ពុជា

 

Visa Pour L’image ជា​ឱកាស​មាស​សម្រាប់​អ្នក​ថតរូប​កម្ពុជា

 

ដោយ កើត-អ៊ូ​ជេ​ល ចន្ទ្រា