តោះ! មើលតារា​លំដាប់កំពូល ពេល​ដើរ​ចេញ​ក្រៅ​ម្ដង​ៗ​មាន​អ្វី​កើត​ឡើង?

មានឈ្មោះ​ជា​តារា​ល្បី ជា​តារា​ដែល​អ្នក​ផង​គ្រប់គ្នា​ស្គាល់​គ្រប់​ទីកន្លែង ​និង​ដឹង​ពី​សមត្ថភាព​របស់​ពួក​គេ​ ដូច្នេះ​រាល់​​ការ​លេច​មុខ​តាម​ទី​សាធារណៈ​ម្ដង​ៗ​គឺ​ពិត​ជា​ខុស​ពី​តារា​ធម្មតា។

 

តោះ! មើលតារា​លំដាប់កំពូល ពេល​ដើរ​ចេញ​ក្រៅ​ម្ដង​ៗ​មាន​អ្វី​កើត​ឡើង?

 

ជាក់ស្ដែង​​សូម​លើក​​យក​ឧទាហរណ៍​តារា​ចម្រៀង​ស្រី​ល្បី​២​រូប​គឺ Taylor Swift​និង​Beyonce នៃ​ជំហាន​របស់​ពួក​គេ​ចេញ​មក​ក្រៅ។ តាម​រយៈ​វីដេអូ​ពីរ អំឡុង​ពេលTaylor និង Beyonce ដើរ​តាម​ផ្លូវ​គេ​ឃើញ​មាន​អង្គរក្ស​​ដើរ​តាម​ការពារ​ជុំវិញ មិន​ចាញ់​បុគ្គល​មាន​អំណាច អម​ដោយ​អ្នក​កាសែត​កាន់​កាមេរ៉ា​គ្រប់​ដៃ​ចាំ​ប្រមាញ់​ថត​សកម្មភាព​គ្រប់​ជំហាន។

 

លើស​ពី​នេះ​បើ​និយាយ​ពី​អ្នក​គាំទ្រ​ដែល​ដើរ​តាម​ផ្លូវ​ ស្រប​ពេល​ជួប​តារា​ទាំង​ពីរ​បាន​ទាញ​ទូរសព្ទ​​ស្ទុះ​មក​ផ្ដិត​យក​រូប​​តារា​ទាំង​២​ទុក​ជា​អនុស្សាវរីយ៍​និង​ដើរ​តាម​រហូត​ដល់​គោល​ដៅ​របស់​ពួក​គេ។ នេះ​ជា​ជ្រុង​មួយ​នៃ​តារា​២​នាក់​ប៉ុណ្ណោះ សម្រាប់​តារា​ល្បី​លំដាប់​ផ្សេង​ទៀត​ក៏​ដូច​គ្នា អាច​លើ​នេះ​ព្រោះ​អ្នក​គាំទ្រ​ខ្លះ​ហេតុ​តែ​ថត​ថត​ជាមួយ​តារា​សំណព្វចិត្ត​ត្រូវ​ឈឺ​ខ្លួន​ដោយ​សារ​អង្គរក្ស៕

 

 

ដោយ៖ ហេង សុធារិទ្ធិ
ប្រភព៖ Youtube 247paps.tv ​​

​​