ក្រោយ​រៀបការ​១៣​ឆ្នាំ គ្រួសារ​កុំកុំ​នៅ​តែ​ពោរពេញ​ដោយ​សុភមង្គល

តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Donnie Yen ទើប​តែ​អបអរ​គម្រប់​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​១៣​យ៉ាង​រ៉ូមេនទិក​តែ​២​នាក់​ប្រពន្ធ។

 

ក្រោយ​រៀបការ​១៣​ឆ្នាំ គ្រួសារ​កុំកុំ​នៅ​តែ​ពោរពេញ​ដោយ​សុភមង្គល
 
កាល​ពី​យប់​ថ្ងៃ​ទី​៣០​ខែ​សីហា​មុន​នេះ តារា​សម្ដែង​លំដាប់​A បាន​ចែក​រំលែក​រូប​ខ្លួន​ជាមួយ​ប្រពន្ធ​នៅ​ក្នុង​ឈុត​រាត្រី​សមោសរ​យ៉ាង​ស្រស់​ស្អាត។ តាម​នោះ​ដែរ នេះ​គឺ​ជា​កម្មវិធី​គម្រប់​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​១៣​របស់​តួ​រឿង “Star Wars”។ នៅ​ក្នុង​ឱកាស​នេះ​ដែរ តារា​ក្បាច់​គុន​បាន​ជូន​ពាក្យ​ផ្អែមល្ហែម​ជា​ច្រើន​ទៅ​កាន់​ភរិយា​សំណព្វ​ចិត្ត។
 
“ឆ្នាំ​២០០៣ គឺ​ជា​ឆ្នាំ​ពិសេស​របស់​ខ្ញុំ។ ថ្ងៃ​នេះ​ប្ដី​ប្រពន្ធ​ខ្ញុំ​អបអរ​គម្រប់​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​១៣។ ក្រោយ​រយៈពេល​ជា​ច្រើន​ឆ្នាំ ពួក​ខ្ញុំ​នៅ​តែ​រក្សា​បាន​សុភមង្គល និង​តែងតែ​គោរព​គ្នា​ទៅ​វិញ​មក​ជា​និច្ច។ សូម​ជូន​ពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​នឹង​ស្នេហា​ដែល​ស្រស់​ស្អាត​ដូច​ខ្ញុំ​ដែរ” Donnie Yen សរសេរ។

 

ក្រោយ​រៀបការ​១៣​ឆ្នាំ គ្រួសារ​កុំកុំ​នៅ​តែ​ពោរពេញ​ដោយ​សុភមង្គល

 

គួរ​បញ្ជាក់​ផង​ដែរ​ថា តួ​រឿង “Ip Man” ជួប​ប្រពន្ធ​ទី​២​ក្នុង​ឆ្នាំ​២០០៣។ ពួក​គេ​បាន​រៀបការ​ក្រោយ​ពេល​ស្រលាញ់​គ្នា​តែ​៣​ខែ។ នៅ​ពេល​នោះ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា កុំកុំ​ពិត​ជា​មាន​សំណាង​ព្រោះ​រក​បាន​ប្រពន្ធ​ស្អាត​និង​ជា​កូន​អ្នក​មាន​ទ្រព្យ​ទៀត។ ឪពុក​របស់ Cissy Wang គឺ​ជា​អ្នក​ជំនួញ​ចិន​មាន​មុខ​មាត់​មួយ​រូប​នៅ​ក្នុង​សមាគម​ជនជាតិ​ចិន​នៅ​កាណាដា៕

 

ចុចអាន៖អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​ចំពោះ​ទង្វើ​ចិត្ត​ដាច់​របស់ Song Seunghun ទៅ​កាន់​សៀវ ឡុង​នី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing