ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ខេត្ត​សៀមរាប ៖ បុរស​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​រហូត​ធុំក្លិន​ស្អុយ ទើប​មានការ​ភ្ញាក់ផ្អើល​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច ឱ្យ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​៣១ សីហា ២០១៦ ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ឈ្មោះ LU CHIH CHIEF  អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​២១៤៧៩៧០៦៤ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ ។

ដោយ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​កម្លាំង​នគរបាល​ថា មាន​មនុស្ស​ស្លាប់ ហើយ​ជះក្លិន​ស្អុយ​ចេញពី​បន្ទប់​មួយ​នៅ​ជិត​បន្ទប់​របស់​គាត់ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​បរទេស​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល​បន្ទប់​លេខ C34​ស្ថិត​នៅ​បូ​រី​អាក់​ខែ​ត ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បើ​តាម​ពិនិត្យ និង​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ប្រហែលជា​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក ឬ​អាច​ខ្យល់​.​គរ បណ្ដាល​ឱ្យ​ស្លាប់ ពីព្រោះ​នៅ​កន្លែង​កើតហេតុ គឺ​មាន​បន្សល់​ទុក​នៅ​ម្ស៉ៅ​ពណ៌​.​ស​ចំនួន​២​កញ្ចប់ ក្នុង​នោះ មាន​មួយ​កញ្ចប់​គ្រើម និង​មួយ​កញ្ចប់​ទៀត​ហ្មត់ រួម​ទាំង​ប្រដាប់ប្រដា​ជា​ច្រើន​ទៀត ។ ហើយ​បើ​តាម​ការ​ពិនិត្យ​លើ​ខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី ដែល​គួរ​ឱ្យ​កត់​សម្គាល់ថា ជា​ករណី​ឃាតកម្ម​ទេ ហើយ​អាច​ស្លាប់​ប្រហែលជា​២-៣​ថ្ងៃមុន​ ។